ព្រះមហាក្សត្រ ស្តេចយាងព្រះរាជដំណើរដល់រដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា ប្រកបដោយព្រះរាជសុវត្ថិភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្តេចយាងព្រះរាជដំណើរដល់រដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ប្រកបដោយព្រះរាជសុវត្ថិភាព ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់ព្រះអង្គ ៕