ឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនអតីតអ្នកជំនាញការបច្ចេកទេសអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោកបណ្ឌិត Olivier Segeral អតីតអ្នកជំនាញការបច្ចេកទេសអន្តរជាតិ សម្រាប់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដោយស្មោះដល់ លោកបណ្ឌិត ដែលបានខិតខំលើកស្ទួយកិច្ចការស្រាវជ្រាវនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងបានចូលរួមបណ្តុះបណ្តាល ដឹកនាំនិក្ខេបបទ អំពីវិធីសាស្រ្តនៃការស្រាវជ្រាវ និងរបៀបសរសេរគម្រោងស្រាវជ្រាវដល់និស្សិត និងបុគ្គលិកសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងរយៈពេលកន្លងមក ៕