**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ**រដ្ឋបាលខេត្តកំពង់ធំ ប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ**ឯកឧត្តម មាន ចាន់យ៉ាដា៖ បរិស្ថានការងារល្អគឺជាសុខដុមរមនានៃមន្ត្រីរាជការរបស់យើង

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចែកលិខិតសរសើរដល់កងកម្លាំងនគរបាល៥១៨នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីចែកលិខិតសរសើរ ដល់កម្លាំងនគរបាលទូទាំងខេត្ត សរុប ចំនួន៥១៨នាក់នាក់ ដែលមានស្នាដៃល្អ ក្នុងកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនជាតិ មាតុភូមិកន្លងមក។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង , លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍ទាំង៦៧ និងមន្ត្រីនគរបាលជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដែលបានបំពេញបេសកម្ម បំពេញការងារ តួនាទី ភារកិច្ច បានលទ្ធផលយ៉ាងល្អគួជាទីមោទនៈ ទាំងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ: ការងារគ្រោះមន្តរាយ ការងារសង្គម ការប្រចាំបញ្ជា យាម ល្បាត ការទប់ស្កាត់ បង្ការ បង្ក្រាបសង្គ្រោះជាដើម។

លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវគោរពច្បាប់ និងគោរពវិន័យ០០៦ ,បន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ , ត្រូវអនុវត្តន៍តួនាទី ភារកិច្ច និងបទបញ្ចា របស់ថ្នាក់លើឲ្យបានល្អ និងមានប្រសិទ្ធិភាពខ្ពស់។

ផ្សារភ្ជាប់ជាមួយកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន១.០០០ដុល្លា ដល់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយ០១អង្គភាព ចំនួន៥០០ដុល្លា ដែលបានដុតដៃដុតជើងស៊ើបអង្កេតជុំវិញករណីស្លាប់របស់កុមារី លីហ្សា នៅក្រុងប៉ោយប៉ែត កាលពី០២ឆ្នាំមុន ដោយមិនបោះបង់ចោល រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង