សម្តេចតេជោ៖ កំហុសនយោបាយពីអតីតកាល ធ្វើឲ្យកម្ពុជាជួបវិនាសកម្ម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម បាត់បង់ធនធានមនុស្ស ។
ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ប្រទេសគេគ្មានធនធានធម្មជាតិទេ តែគេរីកចម្រើនខ្លាំង។ ប្រទេសយើង មានកំហុសនយោបាយ កាលពីអតីតកាល ដោយសារការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០។ នោះហើយ ជាចំណុចចាប់ផ្តើមនៃវិនាសកម្ម»។
ជាថ្មីម្ដងទៀតសម្តេចតេជោ លើកឡើងថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលបានការអភិវឌ្ឍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ ៕