ពិធីឡើងសម្រាប់អវកាសយានិកចិននៃបេសកកម្ម Shenzhou-១៦
JIUQUAN÷ពិធីជួបសំណេះសំណាលសម្រាប់អវកាសយានិកចិនបីនាក់នៃបេសកកម្មយានអវកាស Shenzhou-១៦ ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency ។
តាមការបញ្ជារបស់ Xu Xueqiang អគ្គមេបញ្ជាការនៃកម្មវិធីអវកាសមនុស្សយន្តរបស់ប្រទេសចិន អវកាសយានិក Jing Haipeng, Zhu Yangzhu និង Gui Haichao បានចេញដំណើរនៅម៉ោង ៦:៤៤ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។គិតត្រឹមថ្ងៃអង្គារនេះ នាវិក Shenzhou-១៦ បានស្នាក់នៅក្នុងស្ថានីយអវកាសរបស់ប្រទេសអស់រយៈពេលកន្លះឆ្នាំ ហើយកំពុងរៀបចំសម្រាប់ការមកដល់នៃនាវិក Shenzhou-១៦ ។យានអវកាស Shenzhou-១៦ គ្រោងនឹងបាញ់បង្ហោះនៅម៉ោង ៩:៣១ ព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈកញ្ញា យ៉េន សុវណ្ណារ៉ា