អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅរដ្ឋបាលក្រុងបាវិត
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ១១ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារនៅរដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកនាយកទីចាត់ហិរញ្ញវត្ថុសាលាខេត្ត លោកនាយក នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុងបាវិត ៕