ចិនបានជំរុញឱ្យអាមេរិកកម្ទេចឃ្លាំងអាវុធគីមីតាមការសន្យា
ប៉េកាំង៖អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវអនុសញ្ញាអាវុធគីមី (CWC) ដោយចាត់វិធានការជាក់ស្តែង។លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ខណៈពេលដែលថ្លែងទៅកាន់ការអះអាងរបស់សហរដ្ឋអាមេរិក ចំពោះការបំផ្លាញឃ្លាំងស្តុកអាវុធគីមីរបស់ខ្លួន នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។លោក Tan បាននិយាយថា ចាប់តាំងពី CWC ចូលជាធរមានកាលពី ២៦ ឆ្នាំមុន ជាង ៩៩ ភាគរយនៃឃ្លាំងអាវុធគីមីរបស់ពិភពលោកត្រូវបានលុបចោល។
ប្រទេសចំនួនប្រាំពីរក្នុងចំណោមប្រទេសទាំងប្រាំបីដែលបានប្រកាសថាមានឃ្លាំងអាវុធគីមីបានបញ្ចប់ការបំផ្លាញអាវុធគីមីរបស់ពួកគេ។ដូចដែលបានកំណត់ដោយអនុសញ្ញា ការបំផ្លាញអាវុធគីមីដែលស្តុកទុកគួរតែត្រូវបញ្ចប់ក្នុងរយៈពេល ១០ ឆ្នាំនៃការចូលជាធរមានក្នុងឆ្នាំ ១៩៩៧ ។លោក Tan ក៏បាននិយាយផងដែរថា ដំណើរការបំផ្លិចបំផ្លាញអាវុធគីមីដែលជប៉ុនបោះបង់ចោលនៅក្នុងប្រទេសចិន គឺនៅយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរ ហើយផែនការបំផ្លាញបានហួសពេលជាច្រើនដង។លោក Tan បាននិយាយថា ប្រទេសចិនជំរុញឱ្យប្រទេសជប៉ុនបង្កើនអារម្មណ៍នៃភាពបន្ទាន់របស់ខ្លួន និងបង្កើនសកម្មភាពដើម្បីធានាការបំផ្លាញចោលអាវុធគីមីដែលបោះបង់ចោលទាំងនេះក្នុងលក្ខណៈស្អាតស្អំ និងហ្មត់ចត់។
ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈកញ្ញា យ៉េន សុវណ្ណារ៉ា