**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ក្រសួងពាណិជ្ជកម្ម ប្ដេជ្ញាក្នុងការគាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់វិស័យឯកជនតាមរយៈការ បង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានាសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​ឯកឧត្តម សុខ សុភ័ក្រ្ត និងលោកស្រី Jhelum Tini Thomas អ្នកជំនាញជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះ បាន អញ្ជើញផ្តល់សុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើប្រកាសស្តីពីក្រមសីល ធម៌វិជ្ជាជីវៈ សម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។​

ឯកឧត្តម សុខ សុភ័ក្រ្ត បានលើកឡើងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុង ប្រទេសកម្ពុជា។ ជាពិសេស គឺបានបង្កើតនូវធុរកិច្ចថ្មីៗ ការទាក់ទាញការវិនិយោគ ការបង្កើត ឱកាសការងារ និងការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយសម្រាប់ ទំនិញនិងសេវាកម្ម។​ឯកឧត្តម បានបន្តថា ក្នុងន័យនេះ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាមទារឱ្យរាជរដ្ឋាភិបាលបង្កើតនូវច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយបន្ថែម ទៀតដើម្បីជំរុញ និងគាំទ្រឱ្យកាន់តែខ្លាំងក្លា។ តួយ៉ាង គឺដូចជាប្រកាសស្តីពីក្រមសីល ធម៌វិជ្ជាជីវៈ ដែលក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍកំពុងរៀបចំនូវសិក្ខាសាលា ពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលពីក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន នេះតែម្តង។

​ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងថា ការរៀបចំប្រកាសស្តីពីក្រមសីល ធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ពោលគឺឆ្លើយតបនឹងបទប្បញ្ញតិមាត្រា២៧ នៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងដើម្បីគ្រប់គ្រងទៅលើសកម្មភាព និងប្រតិបត្តិការរបស់អន្តរការី និងបុគ្គលផ្តល់សេវា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលដៅធានាការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង លើកកម្ពស់ទំនុកចិត្តក្នុងការប្រើប្រាស់និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។​

ម៉្យាងវិញទៀត ប្រកាសនេះនឹងកំណត់នូវសិទ្ធិ និងកាតព្វកិច្ច ដែលអន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវអនុលោមតាម គោលការណ៍ សំខាន់ៗទាក់ទិននឹងតម្លាភាពនិងការការពារទិន្នន័យផ្ទាល់ខ្លួន បទប្បញ្ញតិពាក់ព័ន្ធនឹងការ ផ្សាយពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទ។ល។​

ឯកឧត្តម ក៏បានបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រ ដល់វិស័យឯកជនតាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង