ចង់ជិះម៉ូតូធំលើផ្លូវល្បឿនលឿនមែនទេ តោះមកស្វែងយល់ពីនីតិវិធីស្នើសុំទាំងអស់គ្នា!
ភ្នំពេញ៖ ដើម្បីស្នើសុំលតាបត្រអនុញ្ញាត ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ ២៧kWឡើងទៅ ធ្វើដំណើរលើផ្លូវល្បឿនលឿន
ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖
+សម្រាប់ពលរដ្ឋខ្មែរ៖ បណ្ណសម្គាល់យានជំនិះ និងអត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ ។
+សម្រាប់ជនបរទេស៖ បណ្ណសម្គាល់ទោចក្រយានយន្ត, លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព , លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់
ករណីអាសយដ្ឋានអចិន្ត្រៃយ៍ ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
សម្រាប់ទីតាំងស្នើសុំ៖ នៅមណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ៕