មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមការងារកិច្ចសហប្រតិបត្តិការ រៀបចំអនុវត្តនិងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសបានដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមការងារកិច្ចសហប្រតិបត្តិការ រៀបចំ អនុវត្ត និងគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នានាក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅសាលប្រជុំប្រាជ្ញស៊ុន ទីស្តីការក្រសួងបរិស្ថាននិងមានការចូលរួមពី សមាជិកក្រុមការងារបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចំនួនជាង២០រូប។
គោលបំណងកិច្ចប្រជុំគឺដើម្បី ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សមិទ្ធិលទ្ធភាពរបស់មជ្ឈមណ្ឌលនិងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន សំដៅជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលឱ្យស្របតាមផែនការដែលបានអនុម័ត៕