**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត


ភ្នំពេញ៖ ប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយថ្លែងថា ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយកីឡាទាំង១៤ប្រភេទក្នុងព្រិត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានល្អប្រសើរបំផុត ដោយមិនមែនផ្ដោតទៅលើតែមួយប្រភេទកីឡា ឬពីរប្រភេទឱ្យល្អឥតខ្ចោះ ហើយគិតថាទទួលបានជោគជ័យនោះទេ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាពីគ្រប់ព្រឹត្តិការណ៍កីឡាទំាងអស់ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ បានមានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការផលិតនិងផ្សព្វផ្សាយកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលព័ត៌មានកណ្តាល ក្នុងពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាមានក្រុមហ៊ុនទូរទស្សន៍អន្តរជាតិដែលផ្ដល់កិច្ចសហការជាមួយCamSoc បានផ្ដល់កម្លាំងជួយដល់កម្ពុជាជាង១០០នាក់ ។
ឯកឧត្តម បានបន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ គឺមានស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន៨ស្ថានីយ ដែលបានរួមគ្នាក្នុងការរៀបចំ និងផ្សព្វផ្សាយលើ១៤ប្រភេទកីឡា ។ បើទោះបីជាព្រឹត្តិការណ៍មួយនេះមានកីឡាត្រឹមតែ១៤ប្រភេទកីឡាក៏ពិតមែន ប៉ុន្តែមានវិញ្ញាសារហូតដល់ជាង៤០០វិញ្ញាសា ហើយរយៈពេល មួយសប្តាហ៍ ដែលមានការងារច្រើនត្រូវធ្វើ និងទាមទារឱ្យមានការបែងចែកកម្លាំងច្រើន ។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ស្ថានីយផ្សព្វផ្សាយទាំងអស់ យកចិត្តទុកដាក់អនុវត្តការងារឲ្យបានផុសផុលនិងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យកីឡាទាំង១៤ប្រភេទនេះ ផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានទស្សនាតាមពេលវេលាដែលបានកំណត់ ដោយមិនផ្តោតសំខាន់តែលើកីឡាណានោះឡើយ ។
សំឡេង ៖ « ខ្ញុំចង់បញ្ជាក់ជូនរឿងមួយដែលជារឿងសំខាន់ដែលយើងត្រូវធ្វើការទាំងអស់គ្នា នោះយើងគិតថា មុខវិជ្ជាយើងមាន១៤មុខវិជ្ជា ដែលប្រៀបធៀបទៅដូចនឹង១៤ប្រភេទកីឡាអ៊ីចឹងដែរ យើងកុំគិតថា យើងធ្វើមុខវិជ្ជាណាមួយល្អជាងគេបំផុតហើយ យើងគិតថាការងារនេះជោគជ័យនោះ គឺមិនមែនទេ ដូចយើងប្រឡងអ៊ីចឹងបើសិនយើងប្រឡង៥មុខវិជ្ជា មួយបានA ប៉ុន្តែបើមុខវិជ្ជាទៀតធ្លាក់នោះ គឺមិនជោគជ័យនោះទេ បើសិនជាល្អបង្គួរទាំងអស់គ្រប់១៤មុខ នោះគឺយើងពេញចិត្តជាង ដូច្នេះការចែករំលែកបទពិសោធគ្នានៅក្នុងថ្ងៃនេះ គឺជាការចែករំលែកបទពិសោធនាពេលកន្លងមកផងដែរ» ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៤ប្រភេទ ត្រូវបានដាក់ឱ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០០វិញ្ញាសា រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅក្នុងប្រទេសឥណ្ឌូនេស៊ី កម្ពុជាអាចដណ្ដើមបានមេដាយសរុបចំនួន២៨គ្រឿង រួមមាន៖ មេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង ៕ ប្រភពវិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង