**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

យុទ្ធនាការ «អន្ទាក់សូន្យ» ប្រារព្ធយុទ្ធនាការតាមខេត្តលើកទី១០ នៅខេត្តសៀមរាប

ភ្នំពេញ៖ ក្នុងគោលដៅបង្កើនការយល់ដឹងរបស់សាធារណជនទូទៅអំពីសារៈសំខាន់នៃសត្វព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី និងភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ យុទ្ធនាការអន្ទាក់សូន្យបានប្រារព្ធយុទ្ធនាការ ក្នុងទីតាំងគោលដៅទី១០ ក្នុងខេត្តសៀមរាប ។

ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តសៀមរាបត្រូវបានរៀបចំដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាមួយការសហការពីអង្គការដៃគូររួមមាន អង្គការមូលនិធិសកលដើម្បីធម្មជាតិ (WWF) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) មូលនិធិម៉ាដក្សចូលីភីត (MJP) អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិតធម្មជាតិ កម្ពុជា (Nature Life) អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា (FFI) អង្គការរីខូហ្វកម្ពុជា (RECOFTC) និងក្រុមហ៊ុន វីតាល់និងមីជាតិ (Vital and Mee Cheat) ដោយមានការសហការពីមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប។

នៅក្នុងការអនុវត្តកន្លងមកចាប់តាំងពីខែមិនា ឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការផ្តោតសំខាន់ទៅលើផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយមិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សុខភាពសាធារណៈតាមរយៈការបរិភោគសាច់សត្វព្រៃផងដែរ។
ជាមួយនឹងការធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងទីតាំងគោលដៅទី១០ គឺខេត្តសៀមរាមនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថាសកម្មភាពទាំងនេះនឹងមិនអាចកើតឡើងនោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជារដ្ឋបាលថ្នាក់ខេត្តទាំងអស់ អង្គការដៃគូ និងអ្នកចូលរួមគ្រប់ខេត្តទាំងអស់ដែលយើងបានអនុវត្តយុទ្ធនាការ។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពមិនមាននិរន្តរភាពទាំងឡាយ ដើម្បីការពារធម្មជាតិ ទើបធម្មជាតិអាចបន្តធ្វើជាសម្ព័ន្ធមិត្តរបស់យើងទាំងអស់គ្នាក្នុងរយៈពេលខាងមុខទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងថា៖ «យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង។ ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយចូលរួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ភាពដល់សហគមន៍មូលដ្ឋានរស់នៅអាស្រ័យផលលើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ អំពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ។» ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ បញ្ឈប់ការជួញដូរ និងបរិភោគសាច់និងផលិតផលពីសត្វព្រៃ ដើម្បីផ្សះផ្សារទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយធម្មជាតិ ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសរបស់យើង។»

«តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូណ៍ជីវៈចម្រុះច្រើនជាងគេបំផុតនៅលើផែនដីហើយក្រុមអ្នកវិទ្យាសាស្ត្របន្តរកឃើញប្រភេទសត្វដែលថ្មីសម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន២ ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប។ អន្ទាក់ជាឃាតុករលាក់មុខ ហើយអន្ទាក់គំរាមកំហែងដល់ប្រភេទសត្វជាច្រើន រួមទាំងប្រភេទទាំងនោះដែលយើងមិនទាន់រកឃើញនៅឡើយ។ អន្ទាក់ត្រូវបានគេគិតថាជាឧបករណ៍ប្រមាញ់សត្វដ៏ឃោរឃៅបំផុតព្រោះជួនកាលសត្វជាប់នឹងអន្ទាក់អាចរងទុក្ខជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលស្លាប់ដោយសាររបួស អត់ទឹក ឬអត់ចំណី។» ប្រសាសន៍របស់កញ្ញា Christel Griffioen នាយិកា ACCB។ «កម្មវិធីស្ដារចំនួនរបាយប្រជាសាស្រ្ដនៃប្រភេទសត្វកម្រក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុកនិងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញអាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់ដែលគ្មានការដាក់អន្ទាក់។ ចំពោះបញ្ហានេះពួកយើងស្នើរសុំឱ្យមានការពង្រឹងការអនុវត្តច្បាប់ការចុះល្បាតឱ្យមានប្រសិទ្ធភាព និងការអនុវត្តច្បាប់ការហាមឃាត់ការដាក់អន្ទាក់សត្វព្រៃយ៉ាងតឹងរឹងបំផុត។» នាងមានប្រសាសន៍បន្ថែម។លោក សេង ទៀក នាយកអង្គការ WWFកម្ពុជា បានមានប្រសាសន៍ថា៖ «ជាមួយនឹងកត្តិនាមដ៏ល្បីល្បាញ លើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាបក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ។ របាយការណ៍មួយដោយអង្គការ WWF ថ្នាក់តំបន់ បានបញ្ជាក់ពីការរកឃើញ ប្រភេទរុក្ខជាតិ និងសត្វថ្មីក្នុងខេត្តសៀមរាបផ្ទាល់ដោយអ្នកវិទ្យាសាស្រ្ត។ យើងជឿជាក់ថានឹងមានការរកឃើញថ្មីៗបន្តបន្ទាប់ទៀត នៅក្នុងព្រៃ ទឹកសាប និងសមុទ្ររបស់កម្ពុជា។» លោកបានបន្តទៀតថា៖ «ធនធានសត្វព្រៃគឺជាមោទនភាព និងជាកំណប់ទ្រព្យដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ ដូចនេះ យើងត្រូវការពារធនធានដ៏កំរនេះពីការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរខុសច្បាប់គ្រប់ទម្រង់ឲ្យបាន។»

«អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ឥណទានកាបូនដែលជាការរួមចំនែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។» ប្រសាសន៍របស់លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

«ដូច្នេះការបញ្ឈប់នឹងបញ្ចប់កាដាក់អន្ទាក់វានឹងនាំមកនូវសន្តិភាពដែលជាកត្តាសំខាន់ផ្តល់ផលប្រយោជន៍ដ៏យូរអង្វែងដល់សត្វព្រៃ ទីជម្រកនឹងសុខមាលភាពរបស់ប្រជាពលរដ្ន។ យើងរួមគ្នាការពារធនធានជីវ:ចម្រុះដ៏អស្ចារ្យ ការបង្កើនជីវភាពសហគមន៍ នឹងសុខភាពសាធារណះតាមរយ:កាលើកស្ទួយ កាផ្លាស់ប្ដូឥរិយាបថជាវិជ្ជមានក្នុងគោលដៅឆ្ពោះទៅរក “អន្ទាក់សូន្យ“ នាពេលអនាគត។» ប្រសាសន៍របស់លោក ទុយ សេរីវឌ្ឍនា ប្រធានគ្រប់គ្រងកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ។

លោក គង់ មុន្នីច័ន្ធ នាយកមូលនិធិម៉ាដក្សចូលីភីត បានមានប្រសាសន៍ថា៖ «ផ្ទាំងចំលាក់នានានៅប្រាទអង្គរ និងប្រាសទបុរាណនានា នៃកម្ពុជាយើង បានបង្ហាញនូវភ័ស្តុតាងជាច្រើនស្តីពី ការរស់នៅប្រកបដោយតុល្យភាពរវាងមនុស្សនិងសត្វព្រៃ។ បុព្វបុរសខ្មែរ បានបង្ហាញឲ្យយើងដឹងថា ការអភិរក្សធម្មជាតិនិងសត្វព្រៃ គឺជាផ្នែកមួយនៃជីវភាពរស់នៅប្រកបដោយនិរន្តរភាព ជាវប្បធម៌នៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ។ ពេលនេះ គឺជាពេលដែលយើងគ្រប់គ្នាត្រូវត្រឡប់ទៅអនុវត្តបន្ត នូវបញ្ញាញាណដ៏ត្រឹមត្រូវ ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ ដែលនឹងជួយយើងឲ្យរក្សបាននូវសត្វព្រៃកម្រដ៏មានតម្លៃទាំងឡាយ និងពង្រីកឳកាសរកចំណូលតាមរយៈវិស័យអេកូទេសចរណ៍។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសារដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលា ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្តូរទស្សនៈ ងាកមកបន្តប្រតិបត្តិតាមលំអានបុព្វបុរស ដោយចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង។»

«ភពផែនដីយើងកំពុងមានការប្រែប្រួល ហើយប្រព័ន្ធអេកូឡូស៊ីដែលយើងកំពុងពឹងផ្អែកលើក៏មានបម្រែបម្រួលដូចគ្នាដែរ។ សកម្មភាពមនុស្សត្រូវបានចាត់ទុកជាកត្តាចម្បងដែលជំរុញឱ្យមានការបម្រែបម្រួលនេះ។ ការប៉ះពាល់ដោយផ្ទាល់រវាងមនុស្ស និងសត្វព្រៃកំពុងកើនឡើងតាមរយៈការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ សកម្មភាពខុសច្បាប់ទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសុខភាពសាធារណៈតាមរយៈការចម្លងជំងឺពីសត្វទៅមនុស្ស។ នៅក្នុងបរិបទនេះ ពិភពលោកបានជំរុញឱ្យមនុស្សទាំងអស់ប្រកាន់យកអភិក្រមសុខភាពតែមួយ ដើម្បីសម្រេចបាននូវលទ្ធផលសុខភាពដ៏ល្អប្រសើរសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ និងបរិស្ថាន រួម។ ការដក ការកាត់បន្ថយ និងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃគ្រប់ប្រភេទ នឹងរួមចំណែកកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមេរោគថ្មីៗ ដែលត្រូវបានចម្លងពីសត្វទៅមនុស្ស និងក្នុងពេលជាមួយគ្នាធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងភាពល្អប្រសើរឡើងនូវសុខុមាលភាពរបស់មនុស្ស។» នេះជាការលើកឡើងដោយ លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោក នៃអង្គការ សត្វព្រៃ & រុក្ខជាតិ ប្រចាំប្រទេសកម្ពុជា។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិកម្ពុជា បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺជាមូលហេតុចំបងដែលជំរុញឱ្យមានការដាក់អន្ទាក់ ការបបាញ់ និងការបំពុល។ អន្ទាក់រាប់ពាន់កំពុងតែបន្តដាក់ដើម្បីចាប់សត្វព្រៃ បើសកម្មភាពល្មើសច្បាប់នេះនៅតែបន្តកើនឡើងព្រៃឈើរបស់យើងនិងក្លាយជាព្រៃដែលគ្មានសត្វ។ សាធារណជន អជ្ញាធរមូលដ្ឋាន អង្គការ និងស្ថាប័នមានសមត្ថកិច្ចត្រូវរួមដៃគ្នាទប់ស្តាត់ការដាក់អន្ទាក់ក្នុងព្រៃនិងការជួញដូរសាច់សត្វព្រៃគ្រប់រូបភាព។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសំណូមពរសូមអោយមានការដាក់ទោសតាមច្បាប់ដល់ជនដែលបបាញ់និងជួញដូរសត្វព្រៃ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋរាយការណ៍ពីទីតាំងលក់សាច់សត្វព្រៃដល់អជ្ញាធរមានសមត្ថកិច្ចតាមទូរស័ព្ទ 012500094។»វីតាល់ ក្នុងនាមជាវិស័យឯកជន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ ដំណាក់កាលទី២ តាមរយៈមូលនិធិ២៥៛ ដែលជាការបរិច្ចាគពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដោយក្រុមហ៊ុនបានកាត់ចេញប្រាក់ចំណេញចំនួន ២៥រៀល ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបរិស្ថាន សប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាន នេះ បានជម្រុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងសកម្មភាពទាក់ទងជាមួយបរិស្ថាន។

តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូ ដោយមានការចូលរួមពី រដ្ឋបាលខេត្ត យុទ្ធនាការអន្ទាក់សូន្យ សូមអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញាតិផ្សេងៗ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ដែលកំពុងគំរាមកំហែង យ៉ាងខ្លាំងដល់សត្វព្រៃនៅប្រទេសកម្ពុជា។

សន្និសីទសារព័ត៌មានបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ ឯកឧត្ដម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីរាជការជាច្រើនទៀត រួមជាមួយនឹងអង្គការដៃគូចំនួន ៨ អង្គការ និងសមាជិកអ្នកសារព័ត៌មានតំណាងឱ្យ 17 អង្គភាពសារព័ត៌មានផ្សេងៗគ្នា។ ថ្ងៃបន្ទាប់ពីការ ធ្វើសន្និសីទសារព័ត៌មាននេះ មានការរៀបចំវេទិការសាធារណៈស្ដីពីយុទ្ធនាការអន្ទាក់សូន្យក្នុងក្រុងសៀមរាប ដែលមានអ្នកចូលរួមជាង ៥០០ នាក់។

ព្រឹត្តិការណ៍នេះរួមមានការសម្តែងរឿងខ្លីរបស់ក្រុមសិល្បៈអប្សារាសង្វាពេជ្រ សង្ឃដីកាចាប់អារម្មណ៍អំពីសារៈសំខាន់នៃការចូលរួមរបស់ព្រះពុទ្ធសាសនា និងការចូលរួមរបស់សាធារណៈជន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងវិបត្តិអន្ទាក់ដោយព្រះសង្ឃ ការប្ដេជ្ញាចិត្តចូលរួមបញ្ចប់វិបត្តិអន្ទាក់ដោយតំណាងសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារ ការដាក់បង្ហាញរូបភាពផ្សេងៗរបស់ អង្គការដៃគូ និងឧបករណ៍ល្មើសច្បាប់ និងការដើរផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យដែលមានអ្នកចូលរួមជាង ៣០០ នាក់។

ព្រឹត្តិការណ៍យុទ្ធនាការអន្ទាក់សូន្យតាមខេត្តដែលនឹងប្រព្រឹត្តទៅបន្តទៀតនៅពេលក្រោយ នៅចុងខែនេះ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មកនឹងមានការបិទបញ្ចប់យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី ២ នៅរាជធានីភ្នំពេញនាចុងខែកក្កដា៕

អត្ថបទដែលជាប់ទាក់ទង