**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្រ្តា៖ យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិ ច្រើនជាងធម្មជាតិពឹងផ្អែកលើយើង

ភ្នំពេញ៖ ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងទីតាំងគោលដៅទី១០ នៅខេត្តសៀមរាម នាថ្ងៃទី២ មិថុនានេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា​ យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង ។

នៅក្នុងការអនុវត្តកន្លងមកចាប់តាំងពីខែមិនា ឆ្នាំ២០២២ មកដល់ពេលបច្ចុប្បន្ននេះ យុទ្ធនាការផ្តោតសំខាន់ទៅលើផលវិបាក នៃការដាក់អន្ទាក់សត្វព្រៃដែលបង្កអន្តរាយ មិនត្រឹមតែប៉ះពាល់ដល់សត្វព្រៃប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សុខភាពសាធារណៈ តាមរយៈការបរិភោគសាច់សត្វព្រៃផងដែរ ។

ជាមួយនឹងការធ្វើយុទ្ធនាការអន្ទាក់សូន្យក្នុងទីតាំងគោលដៅទី១០ គឺខេត្តសៀមរាមនេះ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថាសកម្មភាពទាំងនេះនឹងមិនអាចកើតឡើងនោះទេ ប្រសិនបើមិនមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ ដូចជារដ្ឋបាលថ្នាក់ខេត្តទាំងអស់ អង្គការដៃគូ និងអ្នកចូលរួមគ្រប់ខេត្តទាំងអស់ដែលយើងបានអនុវត្តយុទ្ធនាការ។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពមិនមាននិរន្តរភាពទាំងឡាយ ដើម្បីការពារធម្មជាតិ ទើបធម្មជាតិអាចបន្តធ្វើជាសម្ព័ន្ធមិត្តរបស់យើងទាំងអស់គ្នាក្នុងរយៈពេលខាងមុខទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងថា «យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង។ ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយចូលរួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ភាពដល់សហគមន៍មូលដ្ឋានរស់នៅអាស្រ័យផលលើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ អំពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ»។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ បញ្ឈប់ការជួញដូរ និងបរិភោគសាច់និងផលិតផលពីសត្វព្រៃ ដើម្បីផ្សះផ្សារទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយធម្មជាតិ ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសរបស់យើង» ៕

អត្ថបទដែលជាប់ទាក់ទង