ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគាស់ក្រឡ ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ៥០០គ្រួសារ
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគាស់ក្រឡ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងឱសថមួយចំនួនរបស់ក្រុមហ៊ុនមហោសថ ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៥០០គ្រួសារ ព្រមទាំងប្រគល់ឱសថនិងសម្ភារបរិក្ខាពេទ្យមួយចំនួនជូនដល់មណ្ឌលសុខភាព នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ពិធីខាងលើនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារ និងឯកឧត្តម ឡាំ ជា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគាស់ក្រឡ ព្រមទាំងលោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម លោក លី បួយ ប្រធានក្រុមហ៊ុនមហោសថ និងសមាជិក សមាជិកា នៃក្រុមការងារជាច្រើនរូប៕