**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្ត

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តដោះស្រាយវិវាទទំនាស់ដីធ្លីដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងការពន្យារពេលដោះស្រាយដែលធ្វើឲ្យពួកគាត់នាំគ្នាមកតវ៉ាដល់សាលាខេត្ត។

ឯកឧត្តម ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យជំនាញខាងសុរិយោដី ត្រូវធ្វើយ៉ាងណាសម្របសម្រួល និងចែកប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងសម្របសម្រួលចំពោះដីដែលមិនទាន់បានទទួលប្លង់កម្មសិទ្ធិ ដោយពន្យល់ពីមូលហេតុ និងភាពលំបាករបស់ក្រុមការងារថ្នាក់ខេត្ត ក៏ដូចជាក្រុមការងារថ្នាក់ក្រសួង ក្នុងការចេញប្លង់កម្មសិទ្ធិ។

លើសពីនេះទៅទៀតក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតន: បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាការពារសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវធានាថាការបោះឆ្នោតគ្រប់ការិយាល័យទាំងអស់ត្រូវប្រកបទៅដោយភាពរលូននិងសុខសុវត្ថិភាព។

ឯកឧត្តម ងួន រតន: បានក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពនិងអភិបាលក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាពង្រឹងនូវវិន័យការងារក្នុងពេលប្រជុំរៀងរាល់ខែក្នុងករណីចាំបាច់ដែលអវត្តមាននៅក្នុងកិច្ចប្រជុំបើអវត្តមានត្រូវមានសុំច្បាប់ការអនុញ្ញាតនិងប្រាប់ពីមូលហេតុទុក្ខធុរៈហើយផ្ញើរចូលគ្រុបតេឡេក្រាមដើម្បីងាយស្រួលសម្រាប់នាយករដ្ឋបាលសាលាខេត្តក្នុងការធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ចំពោះអ្នកមកយឺតពេលវេលាត្រូវដាក់អវត្តមានតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង