**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់៖ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើននាក់ នៅទីស្ដីការក្រសួង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថាតំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតនូវទស្សនៈវិស័យសំខាន់ៗនិងពីសារៈសំខាន់នៃការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះសម្រេចទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិនិងដកហូតផលអនុផលព្រៃឈើដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បី៖ បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី(ផ្តល់ជូនភ្ញៀវទេសចរណ៍នូវ អាហារក្នុងតំបន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។

គួរបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តក្រវ៉ាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងការកែច្នៃសក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិនិងមូលដ្ឋានប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ តំបន់ស្ទឹងអារ៉ែង ដែលត្រូវបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ សម្បូរទៅដោយសក្ដានុពលធម្មជាតិទាក់ទាញរួមមាន៖ ទឹកជ្រោះ ទឹកធ្លាក់ ដងអូរ ព្រៃស្រោង សត្វព្រៃកម្រៗដូចជា ដំរី ស្វា ក្រពើភ្នំ និងត្រីនាគជាដើម។ ក្រៅពីភាពទាក់ទាញនៃធម្មជាតិ នៅតំបន់អារ៉ែង រួមមាន រូងភ្នំបុរាណ ផ្នូរសព្វបុរាណ ក្រឡបុរាណ និងតំបន់ទាក់ទាញសកម្មភាពទេសចរណ៍ផ្សេងៗទៀត ដូចជា កន្លែងជិះកង់ ជិះរទេះគោ ហែលទឹក ឡើងភ្នំ មើលសត្វស្លាប បោះជំរុំ អុំទូកកាយ៉ាក ព្រមទាំងតំបំបន់ទេសភាពធម្មជាតិទាក់ទាញផ្សេងៗទៀតប្រមាណ៦០កន្លែង ៕

អត្ថបទដែលជាប់ទាក់ទង