រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយកុមារតូច ដេីម្បីចែករំែលកចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំណល់រឹង
ភ្នំពេញ៖ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជេីញជួបសំណេះសំណាលជាមួយកុមារតូច ដេីម្បីចែករំែលកចំណេះដឹងបរិស្ថាន ការគ្រប់គ្រងសំណល់រឹង ហេីយជាពិសេសការកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក ជូនកុមារតូចដែលកំពុងសិក្សានៅក្នុងវិទ្យាល័យដេកាត (Lycee Descartes)។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជេីញទៅទស្សនាការតាំងបង្ហាញស្នាដៃកូនៗ ដែលបានរៀបចំឡេីងដេីម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកផងដែរ ៕