**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ឯកឧត្តម សុខ លូ៖ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ចុះស្រាវជ្រាវស្វែងរកមុខមេខ្លោងលួចកាប់បំផ្លាញព្រៃឈើទាំងនោះឱ្យបាន បើទោះបីជាយ៉ាងណាក៏ដោយត្រូវតែរកឱ្យឃើញ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃអង្គារ៍ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្ត។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាល ក្រុងស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមរយៈជាសារសំឡេងដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវធ្វើការចុះបង្រ្កាបបន្ទាន់ដល់ពួកខិលខូច ដែលបានធ្វើសកម្មភាព ក្នុងការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិ ហើយត្រូវឱ្យតាមចាប់យកមេខ្លោងទាំងឡាយ យកមកផ្ដន្ទាទោសតាមច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានដាក់បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធទាំងអស់ ចុះស្រាវជ្រាវស្វែងរកមុខមេខ្លោងលួចកាប់បំផ្លាញព្រៃឈើទាំងនោះឱ្យបាន បើទោះបីជាយ៉ាងណាក៏ដោយត្រូវតែរកឱ្យឃើញ ដែលកន្លងមកចាប់បានតែអ្នកតូចតាចប៉ុណ្ណោះ អ្វីដែលសំខាន់សូមឱ្យខិតខំទាំងអស់គ្នា ដើម្បីរួមគ្នាការពារថែរក្សាព្រៃឈើឱ្យបានគង់វង្ស។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា យើងមិនត្រឹមតែចុះបង្រ្កាបចំពោះអ្នកកាប់ទន្ទ្រានព្រៃឈើប៉ុណ្ណោះទេ តែការកាប់ទន្ទ្រានព្រៃលិចទឹកតំបន់៣ នៅបឹងទន្លេសាប ក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តធ្វើការបង្រ្កាបជារៀងរហូតផងដែរ ក្នុងនោះមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ត្រូវបន្តការដាក់ទីបញ្ជាការស្រាលនៅតាមគោលទាំងនោះឱ្យបានដូចមុន ដើម្បីនៅឃ្លាំចាំមើលគ្រប់សកម្មភាពនៃទាំងនោះ បើមានជួបនឹងបទល្មើសត្រូវឆាប់រាយការណ៍ដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា កុំឱ្យទុកយូរ។

សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសន្និដ្ឋាននិងវាយតម្លៃថា ក្នុងខែឧសភា នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង១៦លើក រីឯលទ្ធផលបង្ក្រាបបាន១០០% នៃចំនួនបទល្មើសកើតឡើង។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានបន្តជំរុញយ៉ាងសកម្ម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ត្រូវបានដំណើរការនៅគ្រប់មូលដ្ឋាន ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមានការរួមសហការគ្នាត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តឱ្យបានតឹងរ៉ឹងបំផុតនូវវិធានការច្បាប់។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តនូវបញ្ហាបទល្មើសគេចពន្ធគ្រប់ប្រភេទដោយឱ្យខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ។ ដោយឡែកមិនត្រឹមតែប៉ុណ្ណោះ បញ្ហាអនាម័យបរិស្ថានក៏នៅតែបន្តពង្រឹងដែរ ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវធ្វើការរៀបចំសណ្ដាប់ធ្នាប់អនាម័យ នៅតាមទីប្រជុំជនរបស់ខ្លួន ក៏ដូចជាការរៀបចំកន្លែងលក់ដូរ សណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយជាប់ជាប្រចាំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង