ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ម៉ម ប៊ុនហេង អញ្ជើញ ចុះពិនិត្យពន្លឿនការងារសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញ ពន្លឿនការងារសាងសង់មន្ទីរពេទ្យនេះឱ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេស សម្រិត សម្រាំងឱ្យបានស្អាត ចំពោះកិច្ចដែល នៅសេសសល់។
នៅក្នុងឱកាសចុះពិនិត្យឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយ ទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានរហូតដល់១ម៉ឺនគ្រែ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យក្រុមហ៊ុន ស៊ីជេអ៊ីស៊ី (CJEC.co,Ltd) ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ រៀបចំការងារដែលនៅសេសសល់ ឱ្យបានស្អាត និងទាន់ពេលវេលា។
ជាគម្រោង មន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ក្នុង ខែមិថុនានេះ ដើម្បីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សូមរំលឹកថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅ ភូមិកប់ ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកដល់ពេលនេះបាន បង្អួចរាងយ៉ាង ល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហា សេនាបតីតេ ជោហ៊ុន សែន ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់ ១ម៉ឺនគ្រែ៕