លោក Blinken គ្រោងធ្វើដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំងឱ្យបានឆាប់នៅសប្តាហ៍ក្រោយ, នេះបើយោងតាម Politico
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ឱ្យបានឆាប់នៅសប្តាហ៍ក្រោយនេះ។
អ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន បានលុបចោលដំណើរកម្សាន្តដែលបានគ្រោងទុកកាលពីដើមឆ្នាំនេះ ជុំវិញការសង្ស័យថា ប៉េងប៉ោងចារកម្មចិន ដែលបានហោះឆ្លងកាត់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចពិភាក្សានៅក្នុងសប្តាហ៍ខាងមុខនេះ នេះបើយោងតាមមន្ត្រីម្នាក់ដែលបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]