ឯកឧត្ដមបណ្ឌិត កៅ គឹមហួន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅទីក្រុងហ្សាការតា។
ក្នុងជំនួបនោះ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញអំពីការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ជោគជ័យរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក៏ដូចជា ៖ សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល នាពេលខាងមុខ។
នៅក្នុងជំនួបនោះដែរ លោកជំទាវរដ្ឋមន្ត្រីការបរទេស និងឯកឧត្ដមបណ្ឌិត កៅ គឹមហួន ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយនៃបញ្ហាក្នុងតំបន់ និងអន្តរជាតិ ៕