ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញគោរពវិញ្ញណក្ខន្ធ សពព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នារសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញណក្ខន្ធ សពព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បួន ណារ៉ូ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៤និង៤៥នាទី ទាបភ្លឺថៃ្ងព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
ការបាត់បង់ ព្រឹទ្ធមហាឧបាសិកពុទ្ធសាសនូត្ថម្ភក៍ បួន ណារ៉ូ គឺជាការបាត់បង់នូវ ឪពុក ឪពុកក្មេក និងជីតា ក៏ដូចជាអ្នកមានគុណមួយរូប ជាទីស្រលាញ់ របស់ក្រុមគ្រួសារ ដែលមាន ព្រហ្មវិហាធម៌ សព្វគ្រប់បែបយ៉ាង និងបានបូជាលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការ បីបាច់ ថែរក្សាបុត្រាបុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ឯកឧត្តមវេជ្ជបណ្ឌិត យឹម ឆៃលី ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិនៃសព ទាំងអស់ ហើយសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសិកពុទ្ធសាសនូត្ថម្ភក៍ បួន ណារ៉ូ បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ ៕