នាយឧត្តមសេនីយ៍ កែវ វណ្ណថន អនុញ្ញាតឲ្យ ទីប្រឹក្សាទទួលកិច្ចការនគរបាលអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ នារសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យ ឯកឧត្តម LI XIANG MING ទីប្រឹក្សាទទួលកិច្ចការនគរបាលអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងប្រតិភូក្រសួងសន្តិសុខសាធារណៈ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសចិន និងបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអនុវត្តយ៉ាងល្អប្រសើរក្នុងការជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមទីប្រឹក្សា និងឯកភាពបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និតថែមទៀត ដើម្បីបង្កើននិងពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យអនុវត្តច្បាប់នៃប្រទេសទាំងពីរ ៕