**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

លោកជំទាវ​​ ដាំ​ ដារីនី៖ ថែរក្សាការពារសន្តិភាព​ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ មានតែគណបក្សប្រជាជនតែមួយគត់ ដែលនាំមកដោយលំបាក​បំផុត

ភ្នំពេញ៖ លោកជំទាវ​ បណ្ឌិត​ ដាំ​ ដារីនី អនុប្រធានក្រុមការងារថ្នាក់កណ្តាចុះមូលដ្ឋានស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង ជាប្រធានក្រុមការងារចុះជួយ ឃុំរកាពប្រាំ មានប្រសាសន៍ថា ថែរក្សាការពារសន្តិភាព​ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាំមកដោយលំបាក​បំផុត​។ គោលនយោបាយ​ របស់គណបក្ស​គឺ ធ្វើអ្វីៗគ្រប់យ៉ាងដេីម្បីបុព្វហេតុជាតិ និងប្រជាជន​។

លោកជំទាវ បណ្ឌិត ដាំ ដារីនី មានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាល បញ្ចូលសមាជិកបក្សថ្មីចំនួន ៨៨៥នាក់ នៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ បណ្ឌិត ដាំ ដារីនី ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា បក្សឃុំរកាពប្រាំ និងបានថ្លែងអំណរគុណដល់ សមាជិកបក្ស ទាំងអស់ដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះសមាជិកបក្សថ្មីទាំង៨៨៥នាក់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ បានបន្តថា សមិទ្ធផលធំៗជាច្រើនដែលគណបក្សប្រជាជនសម្រេចបានរួមាន ការរំដោះប្រទេសជាតិ ប្រជាជនចេញពីរបបប៉ុលពត នាំមកនូវសិទ្ធិសេរីភាពជូនប្រជាជនឡើងវិញ។ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានធ្វើឲ្យមាននូវសន្តិភាព ឯកភាពជាតិពេញលេញ ស្ថេរភាពនយោបាយ ដែលធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។

លោកជំទាវប្រធានក្រុមការងារ បានក្រើនរំលឹក ដល់សមាជិកបក្សមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជននិងខិតខំឃោសនា ផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់លើកការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សមាជិកបក្សម្នាក់ ជាសម្លេងឆ្នោត១សន្លឹក។

លោកជំទាវប្រធានក្រុមការងារ បានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ត្រូវពិនិត្យ មើលបញ្ជីឈ្មោះបោះឆ្នោតត្រៀមឱ្យបានរួចរាល់នូវឯកសារបម្រើឱ្យការបោះឆ្នោត និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ព្រោះសមាជិកបក្សម្នាក់សន្លឹកឆ្នោត០១សន្លឹក។

ក្នុងឱកាសនោះ សមាបក្សចូលថ្មីទាំង ៨៨៥នាក់ ក្នុងម្នាក់ៗទទួលបាន អាវយឺតចំនួន១ មួកចំនួន១ និងថវិកាចំនួន ២ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង