ឯកឧត្តម កែវ រតនៈ៖ ក្រុមហ៊ុនFord គ្រោងនឹងបន្ថែមទុនវិនិយោគ ក្នុងការបង្គុំ និងដំឡើងម៉ូឌែលTerritory បន្ថែមទៀត ខណៈដែរម៉ូឌែលFord Ranger និងEverest កំពុងដំណើរ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្តFord របស់សហរដ្ឋអាមេរិក គ្រោងនឹងបន្ថែមទុនវិនិយោគ ក្នុងការបង្គុំ និងដំឡើង រថយន្តFord ម៉ូឌែលTerritory បន្ថែមទៀត ខណៈដែរម៉ូឌែលFord Ranger និងEverest កំពុងដំណើរខ្សែច្រវ៉ាក់ ដើម្បីបំពេញតម្រូវការរបស់អតិជន។
ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំអន្លង់វិលចំនួន២ទីតាំងប្រមាណជិត២ពាន់នាក់ និងកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលាវត្តសន្សំកុសល (ហៅវត្តផ្ទះគរ) ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម កែវ រតនៈ មានប្រសាសន៍បន្តថា ទាំងនេះ គឺជាមោទនភាព របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងស្រុកក្រគរ ៕