លោក អ៊ូ សុបុណ្ណា ជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ-សាខាបក្សភូមិ និងប្រធានក្រុមបក្ស ក្នុងឃុំសំបូរ និងឃុំកោះខ្ញែរ
ភ្នំពេញ៖ លោក អ៊ូ សុបុណ្ណា អនុប្រធានក្រុមការងារខេត្តចុះជួយស្រុកសំបូរ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំសំបូរ និងឃុំកោះខ្ញែរ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ-សាខាបក្សភូមិ និងប្រធានក្រុមបក្ស ក្នុងឃុំសំបូរ និងឃុំកោះខ្ញែរ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំបូរ។ ដោយមានប្រធានក្រុមបក្សចូលរួមសរុបចំនួន ៤៨៩នាក់ និងបានជូនថវិកាដល់សមាជិក សមាជិកាបក្សទាំងអស់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល។
បន្ទាប់ពីកម្មវិធីបញ្ជប់ បានបន្តចុះទៅសួរសុខទុក្ខ ប្រធានក្រុមបក្សភូមិដែលរងគ្រោះដោយភ្លើងឆេះផ្ទះ និងនាំយកអំណោយឧបត្ថម្ភ មានដូចជាកង់ ០១គ្រឿង សម្ភារសិក្សាសម្រាប់មួយចំនួន និងប្រាក់ ១លានរៀល។ ទន្ទឹមនឹងនេះលោក អ៊ូ សុបុណ្ណា បានបន្តចុះសួរសុខទុក្ខលោកមេភូមិជើងពាធដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានឧបត្ថម្ភប្រាក់ចំនួន ៣០ម៉ឺនរៀល។
ជាចុងក្រោយ លោក អ៊ូ សុបុណ្ណា បានចុះពិនិត្យមើលការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកោះខ្ញែរ ដែលកំពុងសាងសង់រួចបានប្រហែល ៥០ភាគរយផងដែរ ៕