ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារ ក្នុងវិស័យអប់រំ និងបុគ្គលិកបម្រើការងារក្នុង វិស័យសុខាភិបាល នៅតាមបណ្ដាក្រុង ស្រុក ក្នុងខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារ ក្នុងវិស័យអប់រំ និងបុគ្គលិកបម្រើការងារក្នុង វិស័យសុខាភិបាល នៅតាមបណ្ដាក្រុង ស្រុក ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
យើងនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ៕