**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក លឹម រ៉េត ឪពុកបង្កើតលោក លឹម សុខតូ អភិបាលរងខេត្ត

ភ្នំពញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក លឹម រ៉េត (លឹម គ្រុយ) ឪពុកបង្កើតលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលទទួលមរណភាព កាលពីវេលាម៉ោង១២ និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។

ពិធីគោរពវិញ្ញាណក្ខន្ធសព ធ្វើឡើងនៅគេហដ្ឋាននៃសព ផ្ទះលេខ១៧៤ ផ្លូវលេខ៣ បុរីពិភពថ្មី ចំការដូង១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តម ខូយ រីដា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមសម្តែងនូវការចូលរួមទុក្ខដ៏ក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឧបាសក លឹម រ៉ត (លឹម គុយ) ត្រូវជាឪពុកបង្កើតរបស់លោក លឹម សុខតូ អភិបាលរងខេត្ត បានទទួលមរណភាព នៅថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង១៥នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងបរិយាកាសប្រកបដោយទុក្ខសង្រេងនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត រួមជាមួយលោកអភិបាលរងខេត្ត និងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់នូវលោកឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លា ដែលកន្លងមកឧបាសក បានតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន កូនប្រុស ស្រី រហូតក្លាយជាបញ្ញវន្ត និងជាធនធានដ៏មានតម្លៃរបស់សង្គមជាតិ និងសាសនា។

លើសពីនេះ មរណភាពរបស់ឧបាសក លឹម រ៉ត គឺជាការបាត់បង់ដ៏ធំធេងនូវឧបាសក ដែលជាពុទ្ធសាសនិកជនមួយរូបដ៏ឆ្នើម ដែលតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដ៏មានតម្លៃចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះពុទ្ធសាសនា និងសង្គមជាតិរហូតមក។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសនូវមហាកុសលទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធនៃសព ឧបាសក លឹម រ៉េត (លឹម គុយ) បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានប្រគល់សារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានប្រគល់ថវិកាមួយចំនួន ទុកចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង