**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានផ្តល់ ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៧ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**រដ្ឋអាជ្ញាកំពូលរបស់អ៊ីស្រាអែល បញ្ជាឱ្យស៊ើបអង្កេតលើប្រពន្ធរបស់លោក Netanyahu**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ**អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ស្ថិតនៅលើភ្នំបូកគោ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធនិងលោកជំទាវ ទេព រង្ស៊ី រួមជាមួយថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សានៃក្រសួងព័ត៌មានបានរៀបចំពិធីបញ្ចុះបឋមសិលា សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែលមានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

តាមការបញ្ជាក់របស់ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការពិនិត្យបច្ចេកទេស និងរៀបចំស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោបានឱ្យដឹងថា ក្រសួងព័ត៌មាន បានសិក្សាយ៉ាងលំអិតក្នុងការរៀបចំសាងសង់អគារ រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត ។

ឯកឧត្ដមបានរម្លឹកផងដែរថា គម្រោងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះជាជំហ៊ានដំបូងគ្រាន់តែចង់ធ្វើការជួសជុលកែលម្អអគារចាស់ ដែលមានពីដើមកឡើងវិញតែប៉ុណ្ណោះ ប៉ុន្តែដោយមានការសិក្សាឈ្វេងយល់គ្រប់ជ្រុងជ្រោយ ពីក្រុមការងារបច្ចកទេស និងក្រុមវិស្វករសំណង់បានវាយតម្លៃថា អគារនេះ មានអាយុកាលប្រមាណជិត១០ ឆ្នាំ មកហើយ និងមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ គ្រឹះក៏មិនធានាការប្រើប្រាស់បាន យូរអង្វែងទៅមុខទៀតនោះដែរ ហើយការចំណាយនៃការជួសជុលកែលម្អឡើងវិញ អស់ច្រើនជាងការសាងសង់ថ្មីទៅទៀត។

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងទៀតថា ដូច្នេះហើយទើប ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេចឱ្យមានការសង់អគារថ្មី និងរៀបចំធ្វើជាស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោនេះតែម្តង ដោយបង្កើតជាគណៈកម្មការសាងសង់អគារថ្មី។

ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា សម្រាប់ការសាងសង់នេះគឺធ្វើជាអគារស្ថានីយវិទ្យុ និងទូរទស្សន៍ផ្សាយបន្តពីស្ថានីយកណ្តាល របស់ទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយវិទ្យុជាតិ FM វត្តភ្នំ និង វិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទូតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការផងដែរ ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានលើកឡើងពីសារៈសំខាន់នៃការសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណៈអំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្តវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៍អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៏ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយចៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែងទុកសម្រាប់ឱ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅ ក្នុងរយៈពេលខ្លីបានផងដែរ។

សូមជម្រាបជូនថា សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ ហើយអគារ និងវិទ្យុ ទូរស្សន៍នេះ គឺសម្រាប់បម្រើដល់ការងារផ្សព្វផ្សាយឱ្យបានច្រើនកន្លែង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែល ត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និង ស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕

អត្ថបទដែលជាប់ទាក់ទង