ឯកឧត្តម ជិន ម៉ាលីន ចូលរួមបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ៕