**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ

ការអាន ការស្តាប់ឮ ការមើលឃើញនឹងភ្នែក រួមផ្សំការអនុវត្តដោយផ្ទាល់ នាំដល់ការចងចាំចាំពេញមួយជីវិត

កំពង់ស្ពឺ៖ ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បែបនេះក្នុងឱកាសសំណេះសំណាលបើកសិក្ខាសាលាស្តីពីទីពិសោធន៍ចល័ត ការអនុវត្តពិសោធតាមខ្លឹមសារមេរៀនគីមីវិទ្យានៅកម្រិតមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សានុសិស្សផ្នែកវិទ្យាសាស្ត្រនៃវិទ្យាល័យហ៊ុនសែន ចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៧០នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិតសឿ សុជាតា បានថ្លែងថា លើកកម្ពស់ប្រសិទ្ធភាពទីពិសោធន៍គីមីវិទ្យាសម្រាប់កម្រិតមធ្យមសិក្សាគីមី និងជីវិតមនុស្ស សត្វ គឺជាកត្តាចាំបាច់ក្នុងដំណើរអភិវឌ្ឍខ្លួនក្លាយពលរដ្ឋសកម្ម ពលរដ្ឋល្អរបស់ជាតិ និងពលរដ្ឋសកលដែលយើងទាំងអស់គ្នា ត្រូវដឹង ត្រូវយល់ ត្រូវអនុវត្ត និងត្រូវជួយអប់រំផ្សព្វផ្សាយដល់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួនយើង “ការអាន ការស្តាប់ឮ ការមើលឃើញនឹងភ្នែក រួមផ្សំការអនុវត្តដោយផ្ទាល់ នាំដល់ការចងចាំចាំពេញមួយជីវិត“។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី នាឱកាសនោះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងអំណរគុណដល់សមាគមគីមីវិទ្យា ដែលជានិច្ចកាលតែជួយគាំទ្រគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យានៅតាមសាលាគោលដៅជាច្រើនក្នុងគោលបំណងជួយពង្រឹងគុណវុឌ្ឍិក្នុងវិជ្ជាជីវ:គ្រូបង្រៀន និងបានចុះជួយគាំទ្រដល់ដំណើរការអនុវត្តពិសោធគីមីវិទ្យាជូនដល់សិស្សានុសិស្ស ដើម្បីបង្កើនគុណភាពបំណិនសម្បទា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាក៏ដូចជាជួយខ្លួនឯង គ្រួសារ និងសហគមន៍ ចៀសផុតពីគ្រោះភ័យបង្កដោយសារធារធាតុគីមីក្នុងធម្មជាតិនិងវិទ្យាសាស្ត្រកែច្នៃនានា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សឿ សុជាតាក៏បានថ្លែងសំណូមពរដល់គណ:គ្រប់គ្រងវិទ្យាល័យ បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងទីពិសោធន៍តាមគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ឱកាសនិងសិទ្ធិពេញលេញជូនសិស្សានុសិស្សមានលទ្ធភាពបង្កើតនិងបង្កើនចំណេះសម្បទានិងបំណិនសម្បទាឆ្លើយតបទៅគោលនយោបាយជាតិអប់រំ និងអរគុណដល់សមាគមគីមីកម្ពុជា ចំពោះការផ្ដល់ជូនដល់វិទ្យាល័យនូវសម្ភារ: និងឧបទ្ទេសសម្រាប់ការពិសោធជូនដល់សិស្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង