**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា**អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យតាមដានវាយតម្លៃការងារដឹកនាំ ការរៀបចំសោភ័ណ្ឌភាពបរិស្ថានសិក្សា និងបំនិនអប់រំ នៃវិទ្យាល័យទាចំរ៉ាត់**ឯកឧត្តម អ៊ុត សំអន អរគុណចំពោះកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ដែលខិតខំយ៉ាងសកម្មក្នុងការអនុវត្ត ‘’គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ទទួលបានលទ្ធផលល្អប្រសើរ និងផ្ដល់ភាពសុខសាន្ដ ដល់ពលរដ្ឋ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា**ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងឯក ៣ថ្ងៃ ក្នុងន័យរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ និងមរតកដូនតាខ្មែរយើង**សម្ដេចបវរធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា**កម្ពុជា នឹងទទួលឥទ្ធិពល ក្នុងកម្រិតពីតិចតួចទៅមធ្យម ពីជ្រលងនៃកូនព្យុះប៉ាប៊ូក ចាប់ពីថ្ងៃទី២៥-២៨ ខែធ្នូ**អភិបាលខេត្តកណ្តាល៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការបោសសម្អាតបណ្តាញជនល្មើស មិនឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកឧក្រឹដ្ឋកម្មនោះឡើយ**ចំណេះដឹងគួរស្វែងយល់! លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?**ឯកឧត្តម សរ សុពុត្រា ដឹកនាំប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បំពេញទស្សនកិច្ចនៅក្រុមហ៊ុន HUADIAN ជាក្រុមហ៊ុនអភិវឌ្ឍន៍ និងដំណើរការផលិតថាមពលអគ្គិសនីដោយខ្យល់**អភិសន្ដិបណ្ឌិត ស សុខា អរគុណចំពោះអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤**សម្ដេចតេជោ៖ កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អជាមួយវៀតណាម តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំជារៀងរហូតមក**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ដ៏សម្បូរបែបរបស់ខេត្តកំពត រួមទាំងវិស័យអប់រំ ដែលទទួលបានអត្រាសិស្សជាប់បាក់ឌុប ៨៨% ក្នុងនិទ្ទេស A ៧៨នាក់**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី៧ និងទី៨ នៃសាលាប៊ែលធីអន្តរជាតិជាង៧ពាន់នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក**រដ្ឋបាលរាជធានីភ្នំពេញ សម្រេចប្រគល់ដីជាង ៤៣០០ម៉ែត្រការ៉េ ក្នុងសង្កាត់គោករកា កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីឲ្យសមាគម បំពេញការងារកាន់តែល្អប្រសើរថែមទៀត**Sejong ជាទីក្រុងមួយ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល**សមាជិកក្រុមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ កំពុងត្រៀមជើងព្រួលស្វែងរកច្រកសម្រាប់អាមេរិក ដើរចេញពីអង្គការសុខភាពពិភពលោក

ឯកឧត្ដម វេង សាខុន ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យសម្រាប់អ្នកគ្រប់គ្រងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលការស្នើធ្វើវិសោធនកម្មច្បាប់នេះ មានលក្ខណៈស្របតាមខ្លឹមសារបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋ ក្នុងការសម្រេចចិត្តទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។

សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង