**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

សត្វជ្រូកព្រៃ ស្វាត្រូស កាំប្រម៉ា ក្តាន់ញ៉ែង បង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

ភ្នំពេញ៖ តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ប្រភេទសត្វព្រៃជាច្រើនប្រភេទត្រូវបានថតនិងតក់ត្រាដែលខ្លះជាប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។

រូបភាពទាំង ៤ សន្លឹកនេះរួមមានសត្វជ្រូកព្រៃ, ស្វាត្រូស, កាំប្រម៉ា, ក្តាន់ញ៉ែង។ ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារនិងអភរិក្សធនធានធម្មជាតិមានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពខ្ពស់ សត្វព្រៃដែលមានតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ត្រូវបានវាយតម្លៃថាក៏មានភាពល្អប្រសើរឡើង បើទោះបីជាកត្តាគំរាមកំហែងខ្លះនៅតែកើតមានចំពោះពួកគេដោយសារដាក់អន្ទាក់ និងការបរបាញ់សត្វ។

យោងតាមការសិក្សានៅតាមតំបន់ការពារធម្មជាតិនានា, ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ចំណែកប្រភេទសត្វក្រចកជើងចំពាមភាគច្រើនដូចជាឈ្លូស ប្រើស ក្តាន់ ទន្សោង ខ្ទីង កែះជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។ សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ។

ក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិរក្ស រួមនឹងសហគមន៍តំបន់ការពារធម្មជាតិដើម្បីដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីកាត់បន្ថយកត្តាគំរាមកំហែងដោយផ្ទាល់ទៅលើធនធានធម្មជាតិតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសការងារ និងមុខរបរជូនសហគមន៍ និងការអប់រំផ្សព្វផ្សាយពៅផលប៉ះពាល់នៃអន្ទាក់និងកាំភ្លើងកែច្នៃទៅលើជីវិតសត្វ ជីវៈចម្រុះផ្សេងៗទៀត។
ក្រសួងបរិស្ថានក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃកម្ពុជាឱ្យនៅគង់វង្សដោយមិនបរបាញ់ មិនដាក់អន្ទាក់ និងមិនបរិភោគសាច់សត្វព្រៃ ៕

អត្ថបទដែលជាប់ទាក់ទង