ឯកឧត្តម ជិន ម៉ាលីន ចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងក្រសួងយុត្តិធម៌កម្ពុជា និង ក្រសួងយុត្តិធម៌គុយបា
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម Oscar Manuel Silvera Martinez រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋគុយបា។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹងលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងគុយបាក្នុងវិស័យច្បាប់ និងយុត្តិធម៌បន្ថែមទៀត ៕