**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

អភិបាលខេត្តបាត់ដំបង៖ វិស័យទេសចរណ៍ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងទៀតនៅក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ។

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដឹកនាំដោយ ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីសក្ដានុពល ផលិតផល ចំណុចខ្លាំង និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជនលើកនេះ គឺមានគោលបំណងដើម្បីចង់ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យចម្បង និងមានអតិភាពជាងគេនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាមានភាពលេចធ្លោជាងគេជាងវិស័យដទៃទៀត មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីវិស័យទេសចរណ៍នៅក្នុងខេត្ត ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ និងមានចំណាប់អារម្មណ៍វិនិយោគមកខេត្តបាត់ដំបងផងដែរ ។

ឯកឧត្តមបានបន្តថា នេះគឺជាកិច្ចជំនួបពិភាក្សាដំបូង ដើម្បីប្រមូលបានជាធាតុចូលសំខាន់ៗ ហើយសង្ឃឹមថានៅថ្ងៃខាងមុខដ៏ខ្លីនេះ នឹងមានកិច្ចជំនួបពិភាក្សាម្ដងទៀតរវាងអាជីវករ និងអាជីវករ ម្ចាស់សហគ្រាស អ្នកវិនិយោគពីប្រទេសកម្ពុជា និងប្រទេសវៀតណាមបន្ថែមទៀត ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ ។ មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ក្នុងនោះវិស័យទេសចរណ៍ក៏សំខាន់ផងដែរ។

ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ ដោយយើងត្រូវការអ្នកវិនិយោគជាច្រើន បោះទុនវិនិយោគវិស័យសណ្ឋាគារ ផ្ទះសំណាក់ Resortបន្ថែមទៀត ដើម្បីត្រៀមរង់ចាំទទួលទេសចរដែលនឹងមកទស្សនាកំសាន្ដខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង