**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ៖ វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជានិន្នាការពាណិជ្ជកម្មថ្មីមួយ ដ៏មានសក្តានុពលសម្រាប់ពិភពលោក ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជានិន្នាការពាណិជ្ជកម្មថ្មីមួយដ៏មានសក្តានុពលសម្រាប់ពិភពលោកទាំងមូលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ឬបដិវត្តន៍ឧស្សាហកម្ម ៤.០។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្ម ក្នុងការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាការទិញ-លក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាយើងកំពុងមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតបនិន្នាការថ្មីនេះ ជាពិសេសដើម្បីជំរុញ ការពារ និងផ្តល់នូវទំនុកចិត្តដល់អន្តរការី និងបុគ្គលផ្ដល់សេវាដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសាធារណជនដែលប្រើប្រាស់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋមន្រ្តី រំលឹកថា កន្លងមក អ្នកស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបំពេញព័ត៌មាន និងភ្ជាប់ឯកសារតម្រូវជាទម្រង់ក្រដាស (Hard Copy) បង់កម្រៃសេវា និងទទួលលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណជាទម្រង់ក្រដាស (Hard Copy) ដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវចំណាយពេលវេលាយូរ និងថវិកាថែមពីលើកម្រៃសេវាដែលត្រូវបង់ជូនរដ្ឋ។ ទន្ទឹមនឹងការអនុវត្តនេះ ក្រសួងពាណិជ្ជកម្មបានអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណរួចរាល់ក្នុងគោលបំណងផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងកាត់បន្ថយថវិកាថែមពីលើកម្រៃសេវាសាធារណៈ ស្របតាមការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មលើការផ្ដល់សេវាសាធារណៈទាំងអស់តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកន្លងមកមានសេវាចុះបញ្ជីពាណិជ្ជកម្ម សេវាចុះបញ្ជីម៉ាក សេវាចេញវិញ្ញាបនបត្រប្រភពដើមទំនិញ និងសេវាតម្កល់លិខិតជូនដំណឹងប្រតិបត្តិការមានការធានា។ លើសពីនេះ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក៏បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មនេះឡើង រហូតមកដល់ថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ មានពីរដំណាក់កាលគឺ ដំណាក់កាលទី១ សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ និងដំណាក់កាលទី២ សម្រាប់ការស្នើសុំកែប្រែផ្សេងៗ ហើយក្រុមការងារបានរៀបចំរួចរាល់ ១០០% សម្រាប់ដំណាក់កាលទី១ ដែលនឹងអាចដាក់តភ្ជាប់ជាមួយថ្នាលបច្ចេកវិទ្យា CamDX ផងដែរ, ចំពោះដំណាក់កាលទី២ នឹងចាប់ផ្តើមអភិវឌ្ឍន៍បន្ទាប់ពីបានតភ្ជាប់ដំណាក់កាលទី១ជាមួយថ្នាលបច្ចេកវិទ្យា CamDX រួចរាល់។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងមុំទី៣ នៃចតុកោណទី២ ស្ដីពីការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១–២០៣៥ ក្រសួងពាណិជ្ជកម្មបានធ្វើការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ផ្ដល់សេវាសាធារណៈដូចខាងលើរួចរាល់ជាស្រេច និងបានដាក់បញ្ជូលសេវាចុះបញ្ជីពាណិជ្ជកម្មទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ក្នុងដំណាក់កាលទី១ដែលមានស្ថាប័នតែ៣ប៉ុណ្ណោះ និងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់សេវាផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ដំណាក់កាលទី៣ ៕

អត្ថបទដែលជាប់ទាក់ទង