ឯកឧត្ដម គង់ សោភ័ណ្ឌ និង ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញក្នុងពិធីខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១,១៥០នាក់
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿងឥស្សរិយយសជូនបងប្អូនអតីតយុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១,១៥០នាក់ នៅបរិវេណសាលាខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីនេះគឺជាការសម្តែងនូវការគោរពដឹងគុណ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នូវគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការប្តេជ្ញាចិត្ត ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕