CDC បង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបង្វែរឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាម្ចាស់បុរីរឹបអូសផ្ទះ ទាក់ទងទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាស្ថាប័នជំនាញ តាមលេខទូរស័ព្ទ៖០១២ ៣៩៣ ៧២៧, ០៩៩ ៩៨០ ៤៩៩, ០៦៩ ៥១៧ ១៨៦។