ប្រជាពលរដ្ឋនៅភូមិវាលមាស ឃុំវាលរេញ សារទរពេញចិត្តនិងសប្បាយចិត្តនៅពេលដែលទទួលបានផ្លូវបេតុងមួយខ្សែថ្មី និងអរគុណដល់ថ្នាក់ដឹនាំឃុំ និងអាជ្ញាធរខេត្តព្រះសីហនុ
ព្រះសីហនុ៖ ប្រជាពលរដ្ឋនៅភូមិវាលមាសពេញចិត្តនិងសប្បាយចិត្តនៅពេលដែលទទួលបានផ្លូវបេតុងមួយខ្សែថ្មីនិងអរគុណដល់ថ្នាក់ដឹកនាំឃុំ អាជ្ញាធរខេត្តព្រះសីហនុ តែងតែគិតគូរអំពីសុខទុក្ខ និងភាពលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅភូមិវាលមាស។
ក្រោយពីការស្ថាបនាផ្លូវបេតុងរួចរាល់ជាស្ថាពរ កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២៣ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្លូវបេតុង មួយខ្សែមានប្រវែង ៤៨៥ ម៉ែត្រស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកមេភូមិ លោកមេឃុំវេលរេញ ព្រមទាំងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការផងដែរ។
ប្រជាពលរដ្ឋនៅភូមិវាលមាស ឃុំវាលរេញ បានលើកឡើងថាគាត់សប្បាយចិត្តរីករាយដែលថ្នាក់ដឹកនាំបានគិតគូរ ធ្វើផ្លូវបេតុងមួយខ្សែមានប្រវែង ៤៨៥ ម៉ែត្រដែលជាសមិទ្ធផលថ្មី គាត់ពេញចិត្តនិងរីករាយយ៉ាងខ្លាំង ព្រោះស្រួលរធ្វើដំណើរលែងពិបាកងាយស្រួលឌុបកូនៗទៅសាលារៀនជិះធ្វើដំណើរបានដោយសុវត្ថិភាព។
ក្នុងឱកាសចុះពិនិត្យផ្លូវ លោកមេឃុំវាលរេញ បានមានប្រសាសន៍លើកឡើងថាផ្លូវបេតុងថ្មីនេះគឺជាគម្រោងនៅក្នុងស្ថិតនៅក្នុងឆ្នាំ ២០២៣ មានប្រវែង ៤៨៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់១តឹក កន្លះ ហើយផ្លូវនេះជាកត់សម្គាល់មានប្រជាពលរដ្ឋរស់នៅច្រើន ធ្វើដំណើរក៏ច្រើន ព្រមទាំងបម្រើក៏ការដឹកកសិផលខែប្រាំង និងការដឹកផ្សេងៗផងដែរ។
លោកមេឃុំ បានបន្តទៀតថាបន្ទាប់ពីផ្លូវនេះទៅផ្លូវគម្រោងមូលនិធិឃុំ បន្ទាប់មកនឹងមានផ្លូវគម្រោងរបស់ខេត្តទម្លាក់មកបាននៅឃុំវាលរេញជាង២០០០ ម៉ែត្រ ក្នុងនោះមានបួនខ្សែ នៅភូមិវាលមាសពីខ្សែ នៅភូមិបឹងវែងមួយខ្សែ ភូមិវាលធំមួយខ្សែ។
ជាចុងក្រោយលោកមេឃុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាចូលរួមសហការថែរក្សាផ្លូវទឹកឲ្យបានល្អ និងចូលរួមកុំឲ្យដឹកហួសលើសទម្ងន់ ដើម្បីយើងប្រើប្រាស់ឲ្យមានចរីភាព នឹងបានយូរអង្វែងសម្រាប់ភូមិឃុំរបស់យើង៕