**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ ៦លានគ្រឿង និងរថយន្តប្រមាណ ១លានគ្រឿង ដែលបានចុះក្នុងបញ្ជីរួចរាល់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត បានសម្ដែងនូវភាពរីករាយដែលបានសហការជួយកម្ពុជាក្នុងការងារសុវត្ថិភាពចរាចរណ៍ តាមរយៈសកម្មភាពផ្សព្វផ្សាយ និងការផ្ដល់ជូននូវមួកសុវត្ថិភាពមកកម្ពុជា។ ដូចក្នុងឱកាសនេះ ជប៉ុនផ្ដល់ជូនមួកសុវត្ថិភាពចំនួន ១៩៤មួក មកកម្ពុជា ហើយភាគីជប៉ុននឹងបន្តផ្ដល់ជូនកម្ពុជានូវមួកសុវត្ថិភាពចំនួន ១ ០០០មួកផ្សេងទៀត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងពីការចូលរួមរបស់រដ្ឋាភិបាលជប៉ុន ដែលកំពុងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលការកែលម្អផ្លូវថ្នល់នេះ នឹងអាចជួយសម្រួលលើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ការគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នា រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាលើការងារសុវត្ថិភាពចរាចរណ៍ ដូចមានគម្រោងធ្វើឱ្យប្រសើរឡើងសុវត្ថិភាពចរាចរណ៍តាមផ្លូវជាតិលេខ៥ និងការផ្ដល់ជូនមួកសុវត្ថិភាពនាឱកាសនេះជាដើម ដែលជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដែលអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានលទ្ធភាពទិញយានយន្តយកមកប្រើប្រាស់។ បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង ប៉ុន្តែបច្ចុប្បន្ន គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់។

បន្ថែមលើចំនួនយានយន្តចរាចរណ៍នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា ដោយជាមធ្យមមានអ្នកស្លាប់ប្រមាណ ៥នាក់ និងរបួសប្រមាណ ១០នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណ ៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ ដែលបង្កមកពីមូលហេតុជាច្រើនរួមមានកត្តាយានយន្ត និងកត្តាមនុស្ស ពិសេសគឺការមិនពាក់មួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពមិនបានត្រឹមត្រូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រឹមឆ្នាំ២០៣០ កម្ពុជានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានចំនួន ៥០% អាស្រ័យហេតុនេះ ការបន្តយុទ្ធនាការផ្សព្វផ្សាយ និងចែកជូនប្រជាពលរដ្ឋនូវមួកសុវត្ថិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តជម្រាបថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍តាមគ្រប់ទម្រង់រូបភាពជូនដល់សាធារណជនរួមមាន ការចុះបណ្តុះបណ្តាលផ្ទាល់ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ការសហការជាមួយក្រុមហ៊ុនឯកជនផ្ដល់ជូនមួកសុវត្ថិភាព ដូចកន្លងមកបានចែកជូនចំនួន ១០ម៉ឺនមួក និងចំណាំងផ្លាត ៣លាន៤សែនសន្លឹក ដោយឥតគិតថ្លៃ និងការចូលរួមពីវិស័យឯកជនលើការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ដល់បុគ្គលិកនៅក្នុងស្ថាប័នផ្ទាល់ខ្លួនជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំតាមរយៈឯកឧត្តមឯកអគ្គរាជទូត ក្នុងការជួយសម្របសម្រួលឱ្យក្រុមហ៊ុនជប៉ុន ដែលកំពុងមានអាជីវកម្មនៅកម្ពុជា ចូលរួមសហការបណ្ដុះបណ្ដាល និងពន្យល់និយោជិតរបស់ខ្លួនពីសុវត្ថិភាពចរាចណ៍នៅកម្ពុជា និងពិនិត្យលទ្ធភាពទិញចំណាំងផ្លាត ចែកជូនប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បិទភ្ជាប់លើយានយន្ត ដើម្បីជាចំណែកចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង