លោកបណ្ឌិត គង់ វិចិត្រា ផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេច ស ខេង ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
ភ្នំពេញ៖ លោកបណ្ឌិត គង់ វិចិត្រា សហស្ថាបនិកក្លឹបវីមូ VMOVE CLUB សូមផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្ដេចក្រឡាហោម ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលផ្ដើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាងនាំឲ្យប្រទេសកម្ពុជាទទួលបាននូវសិទ្ធិសេរីភាព និងស្ថេរភាពនយោបាយក៏ដូចជាបាននិងកំពុងបន្តអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត។
នាឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕