**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ខេត្តបន្ទាយមានជ័យ មានការរបន្ធូបន្ថយទោសដល់ទណ្ឌិត ១៩នាក់ ចាប់ពី៣ខែ ដល់៦ខែ

ភ្នំពេញ៖ យោងព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ធ្វើការបន្ធូ បន្ធោយទោស ដល់ទណ្ឌិតពី៣ខែ ដល់៦ខែចំនួន ១៩នាក់ ក្នុងនោះស្រី០នាក់ មានទណ្ឌិតពី៣ខែមានចំនួន១៧នាក់ និងទណ្ឌិតពី៦ខែមានចំនួន២នាក់ នៅព្រឹក ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ក្នុងឱសពិធីបុណ្យជាតិធំៗ។ពន្ធនាគារខេត្តបន្ទាយមានជ័យបានរៀបចំ ពិធីបន្ធូបន្ថយទោស ដល់ទណ្ឌិតចំនួន១៩នាក់ ដោយមានការចូលរួមពី លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកសក្តិ សិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ពៅខេមរា ស្នងការរងជំនួយការផែនការការងារព្រហ្មទណ្ឌ លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ អនុប្រធានរងពន្ធនាគារខេត្តបន្ទយមានជ័យ ។

ក្នុងពិធីនេះដែរ លោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានមានប្រសាសន៍ឲ្យដឹងថា៖ អ្នកទោសដែលកំពុងជាប់ឃុំឃាំងជាក់ស្តែង មានចំនួន១.៦០២នាក់ មានស្រី៨៣នាក់ ក្នុងនោះ មានជនត្រូវចោទមានចំនួន២៩៧នាក់ ស្រីចំនួន១៦នាក់ ,ជនជាប់ចោទមានចំនួន២៨៧នាក់ ស្រីចំនួន១៦នាក់ ពិរុទ្ធជនមានចំនួន៧៦២នាក់ ស្រីចំនួន៤០នាក់, អនិតិជនមានចំនួន២២៥នាក់ ស្រីចំនួន៦នាក់ ,ជនបរទេសសរុបមានចំនួន៦៥នាក់ ស្រី៤នាក់ ក្នុងនោះមានជនជាតិថៃមានចំនួន៥១នាក់ស្រី២នាក់ ,ជនជាតិវៀតណាមមានចំនួន៥នាក់ស្រី២នាក់ ,ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ , ជនជាតិចិនមានចំនួន៤នាក់,ជនជាតិសិង្ហបូរីមានចំនួន១នាក់ ជនពិកាមានចំនួន២៦នាក់។

លោកអ៊ុង ស៊ីផាន បានបញ្ជាក់ថា៖ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដារនិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។

លោក អ៊ុង ស៊ីផាន ឲ្យដឹងទៀតថា ៖ អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដារនីតិសម្បទាដល់ជនជាប់ឃុំ ដូចជាអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់ ។មួយវិញទៀតជនជាប់ឃុំទាំងអស់ត្រូវបាន យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ ជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោស លើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។

មានមតិក្នុពិធីនេះដែរ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាន៍ផ្តាំផ្ញើថា៖ការបន្ធូ បន្ថយដល់ទណ្ឌិតចំនួន១៩នាក់ ក្នុងបន្ធូបន្ថយទោសរយៈពេល៣ខែ ,៦ខែ ក្រោយពីទទួលបានការលើលេងទោសហើយ ពេលត្រឡប់ទៅមូលដ្ឋានវិញបងប្អូនកុំបន្តប្រព្រឹត្តបទល្មើស ត្រូវចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួល ៕

អត្ថបទដែលជាប់ទាក់ទង