កម្លាំងចម្រុះចុះពិនិត្យឃ្លាំងមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ដកហូតផលិតផលដើមដំណើត ចេញពីសត្វមានទម្ងន់ ៧តោន
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានរកឃើញនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោនដែលវិចខ្ចប់មិនបានត្រឹមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្បែរផ្សារត្រី ស្ថិតភូមិប៉ាលិលេយ្យ១សង្កាត់/ ក្រុងប៉ោយប៉ែត ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វ កំពុងស្តុកទុកនៅក្នុងឃ្លាំងជាង២០តោន ហើយត្រូវបានដកហូត៧តោន ដោយសារការរកឃើញ វិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។
លោកបន្តថា៖ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូតមុខទំនិញវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាពព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សីជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន ។ក្រោយពីធ្វើការដកហូតម្ចាស់ឃ្លាំងមន្ត្រីជំនាញបានយកទៅសួរនាំនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដើម្បីអនុវត្តបន្តនិងសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនោះនិងយកទៅដុតកំទេចចោលផងដែរ ៕