**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កម្ពុជា​នាំចេញអង្ករជាលើកដំបូង ទៅហ្វីលីពីន ក្រោយព្យាយាមចាប់យកទីផ្សារអស់ជាច្រើនឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករជាលើកដំបូង ទៅប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅតំបន់អាស៊ី ក្រោយពីកម្ពុជាព្យាយាមចាប់យកទីផ្សារនេះជាច្រើនឆ្នាំ។

ឯកឧត្ដម ប៉ាន សូរស័ក្ដិបានឱ្យដឹងថា ​ហ្វីលីពីន គឺជាទីផ្សារល្អ​ ដោយប្រទេសនេះមានតម្រូវការអង្ករច្រើន ​ហើយបច្ចុប្បន្ននេះ ប្រទេសនេះកំពុងមានការខ្វះខាត​ស្បៀង​។ ​

ឯកឧត្ដមបានគូសបញ្ជាក់ថា ការនាំចេញទៅកាន់ប្រទេសហ្វីលីពីនជាលើកដំបូងនេះ បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោល គឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ស្របជាមួយគ្នា ​នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសហ្វីលីពិន គឺ​ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលជំរុញឱ្យកម្ពុជាធ្វើការងារជិតស្និតជាមួយលោក និងឈានទៅដល់ការនាំចូលអង្ករពីកម្ពុជា ជាលើកទី១។

ឯកឧត្ដមមានប្រសាសន៍ថា “នេះចំណុចមួយចាប់ផ្តើម សង្ឃឹមថានឹងមានចំនួនច្រើន ដោយសារប្រទេសហ្វីលីពីន ជាប្រទេសមួយដែលត្រូវការអង្ករ ហើយលោកឃើញថាអង្កររបស់យើងល្អ មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ និងមាននាំចេញច្រើន”។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ ​កម្ពុជាទើបតែនាំចេញអង្ករ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោនទៅប្រទេសហ្វីលីពិន។

បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រៅពីការនាំចេញទៅប្រទេសហ្វីលីពីន ជាលើកដំបូង កម្ពុជាក៏បានចាប់ផ្តើមសាកល្បងនាំចេញ ទៅប្រទេសសិង្ហបុរី​ផងដែរ ប៉ុន្តែក្នុងបរិមាណតិចនៅឡើយ។

​សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅក្នុងតំបន់អាស៊ីផងដែរជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា៕

អត្ថបទដែលជាប់ទាក់ទង