**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ទេសរដ្ឋមន្រ្តី លី ធុជ ជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីន

ភ្នំពេញ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​បានជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីនដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Jung-yeon Shin នាយករងភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Chintana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី និងលោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ សូមថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានជម្រាបប្រាប់អង្គប្រជុំថា សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២៥៧៩ គីឡូម៉ែត្រក្រឡា។ ដីទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណដូចជាកសិកម្ម ការតាំងលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗជាដើម។ ចាប់ពីឆ្នាំ២០២២ បន្ថែមលើថវិកាចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រភពផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកៀរគរធនធានបន្ថែម និងជម្រុញឲ្យមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក៏ដូចជាបានទម្លាក់នូវកញ្ចប់ថវិកាជាតិ តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ដើម្បីបំពេញបន្ថែមនូវមហិច្ឆតាដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ក្រៅពីផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៣ដែលកំពុងដំណើរការ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រនូវផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៤-២០២៥បន្ថែមទៀត ដោយគ្រោងនឹងបោសសម្អាតក្នុងទំហំផ្ទៃដីមានមីននៅសល់ប្រមាណជា ៣៥៩ គីឡូម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាចំនួន ៧៨ លានដុល្លារអាមេរិក ព្រមទាំងបានជម្រុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅកំណត់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ថា “ប្រសិនបើសកម្មភាពមីន គឺជាអ្នកផ្តល់លទ្ធភាពឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតឲ្យកាន់ប្រសើរឡើង អនាគតដែលមានវិបុលភាព បរិយាប័ន្ន និងនិរន្តរភាព សូមឲ្យទទួលយកនូវរបៀបវារៈ តម្រឹមកិច្ចខិតខំប្រែង និងធ្វើការរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ”។

ចំណែកលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានទទួចឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រ និងបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅឆ្នាំ២០២៥ ឲ្យកាន់តែឆាប់។ តំណាងស្ថានទូតអូស្រ្តាលី បានលើកឡើង កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់វិស័យសកម្មភាពមីន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចនូវគោលដៅរបស់ខ្លួន។

លោកស្រី Alissar Chaker បន្តថា ដៃគូអភិវឌ្ឍន៍ទាំងអស់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានក្នុងការងារសកម្មភាពមីននៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីការគំរាមដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់បញ្ហាមីនដែលបានដឹងឲ្យអស់ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ដៃគូអភិវឌ្ឍន៍ បានសម្តែងនូវការអបអរសាទរ និងគាំទ្រដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនមានពិការភាព ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានប្រទេសចំនួន ៤៥ ចូលរួម៕

អត្ថបទដែលជាប់ទាក់ទង