**ទីក្រុងមូស្គូ បញ្ជាក់ជាថ្មីថា នឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក**អ៊ីរ៉ង់​បដិសេធ​គម្រោង​សម្លាប់​លោក Trump**លោក ពូទីន យល់ព្រមលើសម្ព័ន្ធភាពថ្មីជាមួយកូរ៉េខាងជើង**យ៉ាងហោចណាស់មនុស្ស ២៦នាក់បានស្លាប់ និង ១៩នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសលីបង់**ដើមពោធិព្រឹក្សចំនួន៣អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យប្រទីបរាជរដ្ឋាភិបាល ដែលកំពុងដំណើរការរៀបចំនៅត្រើយខាងកើតទន្លេទល់មុខព្រះបរមរាជវាំង**ប្រកាសដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅស្ថានីយ៍រថភ្លើង ភាគនិរតីប្រទេសប៉ាគីស្ថាន**វេទិកាធុរកិច្ចកម្ពុជា-ឆែក រៀបចំឡើងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា**ក្រុមហ៊ុនចំនួន៤របស់ឆែក មានចំណាប់អារម្មណ៍នឹងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**កម្ពុជាលើកទឹកចិត្តសាធារណរដ្ឋឆែក ជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា**បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន**ក្រុមហ៊ុនរបស់បារាំងស្វែងយល់អំពីបរិយាកាស និងសក្ដានុពលវិនិយោគនៅកម្ពុជា ពិសេសផ្ដោតលើវិស័យថាមពលកកើតឡើងវិញ**នគរបាលបង្រ្កាបជនសង្ស័យ ចំនួន១១នាក់ ករណីកាប់ប្លន់ម៉ូតូ និងឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពត**រដ្ឋមន្ត្រីជាង ៤០រូប មកពីទូទាំងទ្វីបអាហ្រ្វិក ជួបពិភាក្សាគ្នា នៅរុស្ស៊ី

សម្តេច ម៉ែន សំអន៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍​ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបំពាក់មេដាយការពារជាតិជូនបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ២៥៩នាក់ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជា របស់យើង គិតគូរដល់ជីវភាព រស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១ នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀង ទទួលបានមេដាយចំនួន ៣,៤៣៦នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។

សម្តេចកិតិសង្គហបណ្ឌិត បានថ្លែងអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង