**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីក្រុមហ៊ុន ថប ស៊ីលវើរ លីមីធីត ក្នុងស្រុកអូររាំងឪ ប្រមាណជាង ៧០០នាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ កម្មការីនី និយោជិត ប្រមាណជាង ៧០០នាក់ ដែលបម្រើការងារនៅសហគ្រាសធុនតូចកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុនថប ស៊ីលវើរ លីមីធីត ស្ថិតនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កន្លងទៅឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន ថបស៊ីលវើរ លីមីធីត សាខាទី១ នេះ ចំនួនមួយដងរួចមកហើយ។ ថ្ងៃនេះ ជាលើកទី២ដែល ឯកឧត្តមបណ្ឌិត បានមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៤៥នាក់ ជាថ្មីម្ដងទៀត។

នេះជាការបង្ហាញឲ្យឃើញពីកាយវិការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិដទៃទៀត ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតទាំងអស់នៅទូទាំងប្រទេស ដោយឡែកក្នុងខេត្តត្បូងឃ្មុំ ផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញជួបជាមួយប្អូនៗក្មួយៗ កម្មករ និយោជិត ជាថ្មីម្តងទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងរំលឹកដល់កម្មករ កម្មការនីថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ដោយសារតែកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំរកមកដោយលំបាក ក្នុងការលះបង់តស៊ូគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត បន្តលើកឡើងថា ទន្ទឹមនេះ ភាពរីកចំរើននៃប្រទេសជាតិ ពិសេសសមិទ្ធផលសង្គមកើតមានឡើង នៅពាសពេញផ្ទៃប្រទេសដូចជាការនាំមកនូវការងារ និងអត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករ កម្មការនី បានធ្វើដូចសព្វថ្ងៃនេះ គឺផ្អែកលើកត្តាសុខសន្តិភាពនេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងដំណើរកិច្ចអភិវឌ្ឍប្រទេស និងការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាបន្តបន្ទាប់ និងដើម្បីភាពសុខសាន្តត្រាណ និងភាពរីកចម្រើនរបស់ប្រទេសជាតិ បន្តទៅមុខទៀត។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា ជាក់ស្តែងរដ្ឋបាលខេត្ត បាននឹងកំពុងយកចិត្តទុកដាក់រៀបចំសោភ័ណភាពខេត្ត អោយបានកាន់តែល្អប្រសើបន្ថែមទៀត ទន្ទឹមពេលដែលរដ្ឋបាលមានកម្មវិធីរៀបចំព្រឹត្តិការណ៍សំខាន់ៗ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូន កូនក្មួយ កម្មករ និយោជិត អញ្ជើញចូលរួមលេងកម្សាន្ត និងទស្សនា នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំយើង ឱ្យបានច្រើនកុះករ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការនីទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរក្សាសន្តិភាពជូនជាតិមាតុភូមិ ពិសេសបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្តទៀតជូនបងប្អូនកម្មករ កម្មការនីទាំងអស់ទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចែកជូនប្អូនៗក្នួយៗកម្មករ កម្មការនីជាង៧០០នាក់ ក្នុងម្នាក់ក្រមាចំនួនមួយ និងថវិកាមួយចំនួន ព្រមទាំងរាំលេងកំសាន្តសប្បាយរីករាយ ក្រោមម្លប់សន្តិភាពផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង