**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប៉ាន សូរស័ក្តិ លើកបង្ហាញគុណសម្បត្តិ ដឹកនាំរបស់បក្សប្រជាជនកម្ពុជា និងអំពាវនាវឱ្យកម្មករបោះឆ្នោជូនបក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានគណៈពង្រឹងការងារស្រុកព្រៃឈរ និង​ស្រុក​បាធាយ ខេត្តកំពង់ចាម បានលើកបង្ហាញនូវគុណសម្បត្តិជាច្រើនរបស់គណបក្សប្រជា​ជនកម្ពុជា ទៅកាន់កម្មករ កម្មការិនី ហើយទទូចឱ្យពួកគេបន្តបោះឆ្នោតជូនបក្សប្រជា​ជនកម្ពុជា ដើម្បីទទួលបានឱកាសការងារ និងការអភិវឌ្ឍន៍សង្គមកម្ពុជាកាន់តែរីក​ចម្រើន។

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត មកពី​រោងចក្រ សហគ្រាសនានា ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីសំណេះសំណាលធ្វើឡើងក្នុងបរិវេណរោងចក្រសាន់ស៊ូហ្គាមិន ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, លោក លោកស្រី ប្រធាន អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៥ នៃស្រុកព្រៃឈរ, លោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ, លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកព្រៃឈរ ប្រធានអង្គភាពចំណុះ និងជុំវិញស្រុក, លោក ហ្សើ សុងប៉ាន់ អគ្គនាយករោងច្រក សាន់ ស៊ូហ្គាមិន, លោក លោកស្រី និយោ​ជក រោងចក្រ សហគ្រាសទាំង៧ នៅក្នុងស្រុកព្រៃឈរ និង លោកប្រធាន​ក្រុម​ប្រឹក្សា​ឃុំទាំង១៥ ក្រុមប្រឹក្សាឃុំខ្វិតធំ នៃស្រុកព្រៃឈរ ព្រមទាំងបងប្អូនកម្មករ-កម្មការនី សរុបប្រមាណជិត ៦,០០០នាក់។

ជាកិច្ចចាប់ផ្តើមក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្ដែងនូវសេចក្តីសោ​ម​នស្ស​​រីករាយ​ក្នុងការចូលរួមក្នុងពិធីសំណេះសំណាលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរ​សុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរ​តែងតែ​គិ​​តគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម ប៉ាន សូរស័ក្តិ បន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្សប្រជាជន​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយ​សុវត្ថិភាពភូមិ-ឃុំ ក៏ត្រូវបានពង្រឹងជាប្រចាំ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈដំណើរការកែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋ​បាល​ឃុំ-សង្កាត់កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជនបទ ក៏ដូចជានៅតាមទីប្រជុំជន។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាសកល នូវភាពជោគជ័យលេចធ្លោរបស់កម្ពុជា ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ រួមមានជាអាទិ៍៖
១៖ ជោគជ័យនៃការប្រយុទ្ធ​ឈ្នះជំងឺ​កូវីដ-១៩ និងការពុះពារដោះស្រាយ​ផលវិបាក​សង្គមបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបាននាំសង្គមជាតិ​មកកាន់ប្រក្រតីភាព​ធម្មតា​ឡើងវិញដូចសព្វថ្ងៃ
២៖ ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន
៣៖ ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន
៤៖ ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេមលើកទី៣២ ក៏ដូចជាការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ក្នុងនោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាទទួលបានមេដាយយ៉ាងច្រើន​សន្ធឹក​សន្ធាប់​ពុំធ្លាប់មាន គឺសរុបចំនួន២៨២ ក្នុងនោះរួមមាន មេដាយមាសចំនួន៨១ (ស្ថិត​ក្នុង​លេខរៀងទី៤) ប្រាក់៧៤ និងសំរឹទ្ធ១២៧។

បន្ថែមពីនេះ កម្ពុជានៅតែរក្សារបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាជម្នះបាននូវបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិធំៗជាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជ​កម្ម និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន។ល។ ជាពិសេសសម្រេច​បានគួរ​ជា​ទី​មោទកៈផងដែរនូវការបើកច្រកទីផ្សារថ្មីៗ​បន្ថែមជាបន្តបន្ទាប់​តាមរយៈកិច្ចព្រម​ព្រៀង​នានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរីទ្វេភា​គី​​កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​រវាងកម្ពុជា-អេមីរ៉ាត​អា​រ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសមួយ​ចំនួនទៀត​ដែលយើងកំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ ដែលការចរចាបើកច្រកទីផ្សារថ្មីៗបន្ថែមនេះ គឺជាចក្ខុវិស័យប្រកបដោយភាពស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការចាប់យកនូវឱកាសទីផ្សារក្រៅប្រទេស សំដៅជួយពង្រឹង​កម្ពុជាឱ្យស្វ័យម្ចាស់ការខ្លួនឯង ធានាបាននូវនិរន្តរភាពរឹងមាំផ្នែកសេដ្ឋកិច្ច ពង្រីកបាន​ទីផ្សារផលិផល លើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនការងារ​ជូនបង​ប្អូន​ប្រជា​ពល​រដ្ឋ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រសាសន៍ណែនាំរបស់ សម្ដេច​តេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបេសកម្មចុះជួបកម្មករ កម្មការិនីជុំទី២ ដោយផ្ដោត​លើការពិនិត្យវឌ្ឍនភាពនៃការដោះស្រាយបញ្ហាជូនកម្មករ និយោជិត តាមរោងចក្រ ឬតំបន់សេដ្ឋកិច្ចនីមួយៗ ជាពិសេសគឺការអនុវត្តតាមអនុសាសន៍ទាំង ១០ចំណុច ដែលបានដាក់ចេញកាលពីបេសកកម្មជុំទី១ និងការដោះស្រាយបញ្ហាផ្សេងទៀត ដែល​កម្មករនិយោជិតកំពុងជួបប្រទះ សំដៅធ្វើយ៉ាងណាជួយលើកកម្ពស់សុខុមាល​ភាព កម្រិត​ជីវភាពរស់នៅរបស់កម្មករ និយោជិតឱ្យកាន់តែមានភាពល្អប្រសើរឡើង​ថែម​ទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ចាប់ពីខែសីហា ឆ្នាំពី២០២៣តទៅ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានប្រកាសថានឹងផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ចាប់ពីពេលមានផ្ទៃពោះ​រហូត​ដល់​កូនអាយុ២ឆ្នាំ ជាមួយនឹងការបង្កើនទឹកប្រាក់ទ្វេដង ដែលទទួលបានថវិកាសរុប ១លាន ៥២ម៉ឺន។ សម្តេចតេជោ ក៏បានសម្រេចឱ្យផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះ ទៅតាមចំនួនកូនក្នុងផ្ទៃថែមទៀតផង។ ក្រៅពីនោះ នៅពេលសម្រាលកម្មការិនីម្នាក់ ទទួលបានការឧបត្ថម្ភដាច់ដោយឡែកទៀត បើកូនម្នាក់បាន ២០០ដុល្លារ, កូនភ្លោះពីរ ៤០០ដុល្លារ, កូនភ្លោះបី ៦០០ដុល្លារ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីការដាក់ចេញ និងការជំរុញ​ការ​អនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់​ប្រព័ន្ធគាំពារចំនួន ២ រួមមាន៖ ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារ​ដល់ប្រជាជន​ដែល​រស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ ដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម ផ្តល់ការគាំពារហានិភ័យ​លើ​​ផ្នែកសោធន ថែទាំសុខភាព ហានិភ័យការងារ និកម្មភាព និងពិការភាពដល់ក្រុម​ប្រជាជននៃវិស័យសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ។

ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីដែលបានសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិ​សុខសង្គម ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនក្រោមអាយុ ២ឆ្នាំ ចំពោះ​គ្រួសារដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអទិភាពដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវ​ភាព និងអាហារូបត្ថម្ភដល់ស្ត្រីនិងកុមារ ព្រមទាំងការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងមិនគិត​ថ្លៃដល់កុមារ​កម្ពុជា។

លើសពីនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទទួលបានការដំឡើងប្រាក់បៀវត្ស​ចាប់​តាំងពីដើមឆ្នាំ២០២០ កន្លងមកនេះ។ កម្មករនិយោជិតដែលកំពុងបម្រើការងារ​ក្នុង​វិស័យ​កាត់ដេរ និងស្បែកជើង បានទទួលប្រាក់ឈ្នួលអប្បបរមាសមរម្យ ហើយនឹងត្រូវ​បាន​ដំឡើងជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ គឺប្រាក់ឈ្នួលអប្ប​បរមាបាន​កើន​ឡើងរហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ ដោយមិនទាន់គិត​ប្រាក់​អត្ថ​ប្រយោជន៍ផ្សេងៗទៀត ជាពិសេសផលប្រយោជន៍ដែលបាន​ទទួលពីការអ​នុ​វត្តគោល​នយោបាយជាតិគាំពារសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ និងភាពរីកចម្រើដែលបាន​រៀបរាប់​ខាងលើ គឺសុទ្ធតែកើតចេញពីផ្លែផ្កានៃសន្តិភាព, មានសន្តិភាព ទើបធានាការ​អភិ​វឌ្ឍ​ប្រកបដោយចីរភាព ជីវភាពរស់នៅសុខសាន្ត លទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​។ ផ្ទុយទៅវិញបើគ្មានសន្តិភាពនោះទេ យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់ ដូច្នេះហើយ​ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នាការពារឱ្យបានរក្សាឱ្យបាននូវសុខសន្តិភាព កុំឱ្យ​អតីត​កាលដ៏ឈឺចាប់នោះវិលមកជាថ្មី ដោយត្រូវទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូន​គណ​បក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតា​បាច​ផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរនិងស្រុកបាធាយ និង ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

សូមជម្រាបជូនថា ក្នុងពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានឧបត្ថម្ភនូវថវិកា​មួយចំនួនជូនកម្មការនីមានផ្ទៃពោះ ចំនួន ១៩២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០​ម៉ឺនរៀល, កម្មករ កម្មការនី បុគ្គលិក ម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករ សន្តិសុខរោង​ចក្រ មន្ត្រីរដ្ឋបាលស្រុក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំខ្វិតធំ និងក្រុមគ្រូពេទ្យ ចំនួន៥,៥៣១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងកងកម្លាំងទាំង៣ប្រភេទ ចំនួន ៣០ម៉ឺនរៀលផងដែរ។

អត្ថបទដែលជាប់ទាក់ទង