ឯកឧត្តម ស ថេត៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីចម្រើន អភិវឌ្ឍន៍លេីគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា និងក្រុមការងារ សរុបចំនួន ១,០០០ (១ពាន់នាក់)។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម ស ថេត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីទាំងមូល ក៏ដូចជាការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ ឯកឧត្តម ស ថេត បានអំពាវនាវឲ្យបងប្អូនសមាជិកសមាជិកា អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដេីម្បីរក្សាការពារឲ្យបាននូវសន្តិភាព ស្របពេលដែលរាជរដ្ឋាភិបាល បានអនុញ្ញតឱ្យឈប់ចំនួនបីថ្ងៃ។
ឯកឧត្តម ស ថេត បានបន្តថ្លែងថា ការសម្រេចចិត្តបោះឆ្នោតជូនគណបក្សដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ នាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីបានបន្តបំពេញភារកិច្ច បម្រើដល់បងប្អូនប្រជាពលរដ្ឋ ធានាបាននូវសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការទទួលខុសត្រូវ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ សង្កាត់។
ជាមួយនេះដែរ ឯកឧត្តម ស ថេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពទូទាំងប្រទេស សេដ្ឋកិច្ចមានការរីចម្រើន អភិវឌ្ឍន៍លេីគ្រប់វិស័យ ទាក់ទាញនូវអ្នកវិយោគជាតិ អន្តរជាតិយ៉ាងច្រេីន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសទៅទៀតអ្វីដែលជាមោទនភាពសម្រាប់កម្ពុជា គឺការធ្វេីជាម្ចាស់ផ្ទះសម្រាប់កិច្ខប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជាពិសេសទៅទៀត គឺជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលេីកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ បានយ៉ាងជោគជ័យ ទាំងនេះជាការស្តែងឲ្យឃើញថាច្បាស់ថាកម្ពុជា យើងមានសន្តិភាព ស្ថិរភាព ពិតប្រាកដ ៕