**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា


ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត។ ដោយមានការនិមន្តចូលរួមពី ព្រះមន្រ្តីសង្ឃចំនួន ៩អង្គ (៩វត្ត) និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្រ្តីរាជការ អ្នកស្ម័គ្រ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ២០០នាក់ នៅសាលប្រជុំសាលាខេត្ត។

មនុញ្ញផល ដែលកើតមានក្នុងពេលនេះ ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត ទាំងអស់សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ អតីតព្រះប្រធាន និងប្រធានកាកបាទក្រហមកម្ពុជា ដែលបានសោយទិវង្គត និងបូជាអាយុជីវិត ក្នុងបុព្វហេតុបម្រើវិស័យមនុស្សធម៌ ក្នុងរយៈកាលកន្លង ទៅក៏ដូចជាវិញ្ញាណក្ខ័ន្ធ សមាជិកសមាជិកា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលបាត់បង់ជីវិតក្នុងបុព្វហេតុមនុស្សធម៌ សូមឲ្យព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខ័ន្ធទាំងអស់ បានទៅសោយសុខក្នុងសុគតិភពជាឋានបរមសុខតរៀងទៅ។

ជាមួយគ្នានេះដែរ កុសលផលបុណ្យ កើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ យាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងបានសោយព្រះបរមសុខ ក្នុងព្រះសុគតិភព ជារៀងដ៏រាបតទៅ។

ជាមួយនេះ សូមលើកថ្វាយចំពោះវត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះតេជៈបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមជួយអភិបាល គ្រងរក្សា និងប្រោះប្រទាន នូវព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពដ៏បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោនតរៀងទៅ។

ស្ថិតក្នុងទិវាប្រកបដោយ មហានខិត្តឬក្ស ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចំរើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សានេះ ក្នុងនាមថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិកាសាខា និងសមាជិក សមាជិកា សូមព្រះបរមរាជានុញ្ញាត ថ្វាយ ព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គ មានព្រះកាយពលមាំមួន ព្រះរាជ សុខភាពបរិបូណ៌ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គជាដរាបតរៀងទៅ។

ព្រះរាជវត្តមាន គង់ប្រថាប់ ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា របស់សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត គឺជាគ្រឹះសរសរស្ដម្ភ ដ៏រឹងមាំនៃសកម្មភាព ដ៏ក្លៀវក្លា ក្នុងចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការជួយសង្គ្រោះជន ដែលងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា គឺមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាពឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ឲ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់លើបេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង